ឆ្ងល់​ទេ​ថា​សញ្ញា​រង្វង់​លើ​ Facebook Messenger ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ម៉េច?

  • 2016-01-13 18:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ផ្ញើ​សារ​​ Facebook Messenger ធ្លាប់​បាន​ទទួល​ការ​អាប់ដេត​ជា​ច្រើន​លើក​រួច​មក​ហើយ​ដើម្បី​ធ្វើ​ការ​បន្ថែម​និង​ផ្លាស់​ប្ដូរ​ចំណុច​មួយ​ចំនួន​ ហើយ​មាន​ចំណុច​ខ្លះ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ទាន់​ស្វែង​យល់។

 

ខាង​ក្រោម​ជា​ការ​បកស្រាយ​​អត្ថន័យ​សញ្ញា​រង្វង់​មូល​ដែល​មាន​លើ​កម្មវិធី៖

 

 

-រង្វង់​មូល​ពណ៌​ខៀវ៖ សញ្ញា​នេះ​មាន​ន័យ​ថា​សារ​របស់​អ្នក​កំពុង​តែ​ផ្ញើ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត។ ការ​ចាក​ចេញ​ពី​កម្មវិធី​ពេល​ដែល​សារ​កំពុង​តែ​ផ្ញើ​ទៅ​ អាច​បណ្ដាល​ឲ្យ​ដំណើរ​ការ​ត្រូវ​បាន​កាត់​ផ្ដាច់​បាន។

 

 

 

 

-រង្វង់​មូល​ខៀវ​មាន​សញ្ញ​គ្រីស​ពី​ក្នុង៖ សញ្ញា​នេះ​មាន​ន័យ​ថា​សារ​របស់​អ្នក​ផ្ញើ​បាន​សម្រេច​ហើយ​ ហើយ​អ្នក​អាច​ចាក​ចេញ​ពី​កម្មវិធី​បាន។

 

 

 

-រង្វង់​មូល​ខៀវ​មាន​ផ្ទៃ​ខាង​ក្នុង​ពណ៌​ខៀវ​រួម​នឹង​សញ្ញា​គ្រីស៖ មាន​ន័យ​ថា​សារ​ត្រូវ​បាន​បញ្ជូន​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​សម្រេច​ រង់​ចាំ​តែ​គេ​បើក​មើល​ប៉ុណ្ណោះ។

 

 

 

-រូប​មនុស្ស​ក្នុង​រង្វង់​មូល៖ ប្រសិន​បើ​មាន​ឃើញ​រូប​មនុស្ស​ម្នាក់​ក្នុង​រង្វង់​មូល​ នោះ​មាន​ន័យ​ថា​គេ​បាន​ឃើញ​សារ​របស់​អ្នក​ហើយ។

 

 

 

-សញ្ញា​រាង​ត្រីកោណ​ពណ៌​ក្រហម៖ មាន​ន័យ​ថា​សារ​មិន​​ទាន់​បាន​ផ្ញើ​នៅ​ឡើយ​​ ដោយ​សារ​បញ្ហា​អ៊ីនធឺណិត។

​​​​​

ចុច​អាន៖ ពិនិត្យ​ឡាន​តាម​វិធី​សាមញ្ញ​ដើម្បី​ធានា​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ MakeUseOf​​​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី