ហុងដាទើបប្រកាស Click 125i ស៊េរី២០១៦ ១០០គ.ម ស៊ីសាំង១,៦៩លីត្រ
- 2016-01-14 20:44:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងដាទើបប្រកាស Click 125i ស៊េរី២០១៦ ១០០គ.ម ស៊ីសាំង១,៦៩លីត្រ
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះក្រុមហ៊ុនហុងដាបានបង្ហាញវត្តមានម៉ូតូ Click 125i ស៊េរីឆ្នាំ២០១៦ ដែលមានការរចនារូបរាងខុសប្លែកពីស៊េរីមុនបន្តិច។
តួខ្លួនរបស់ Click ជំនាន់ថ្មីនេះរចនាឡើងបែបលក្ខណៈ 3D មើលទៅឃើញផុសៗ។ ម៉ូតូកម្លាំង ១២៥សេសេនេះក៏បានប្រើប្រាស់ភ្លើង LED ជាភ្លើងចង្កៀង ដែលអាចបំភ្លឺផ្លូវបានច្បាស់ល្អនាពេលយប់។ និយាយពីគ្រឿងបន្លាស់ម៉ាស៊ីនម៉ូតូនេះមានបំពាក់នូវបច្ចេកវិទ្យា ESP របស់ក្រុមហ៊ុនហុងដា ម៉ាស៊ីនស៊ីឡាំងមួយ បញ្ចុះកម្ដៅដោយទឹក រួមជាមួយប្រព័ន្ធប៊ិច PGM-FI។
ជាមួយប្រព័ន្ធ Idling-Stop ដែលពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិនៅពេលម៉ូតូគ្មានចលនាទៅមុខអាចជួយសន្សំសំចៃប្រេងឥន្ធនៈបានយ៉ាងប្រសើរ។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុនហុងដាប្រទេសថៃបានឲ្យដឹងថា ម៉ូតូ Click 125i ស៊េរី២០១៦នេះ នឹងចំណាយប្រេងឥន្ធនៈអស់តែ ១,៦៩លីត្រប៉ុណ្ណោះ លើចម្ងាយផ្លូវ១០០គ.ម។
ម៉ូតូនេះមានលក់លើទីផ្សារប្រទេសថៃក្នុងតម្លៃចាប់ពី ១៤០០ដុល្លារ ដោយមានជម្រើសជាកង់កាំបន្ទះ និងកាំរាយ៕
ចុចអាន៖ មកមើលការវាយតម្លៃម៉ូតូអូតូ Kawasaki J125 គូប្រជែងហុងដា PCX
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ VNExpress