​វិធី​បញ្ឈប់​រថយន្ត​ក្នុង​ករណី​ដែល​ហ្រ្វាំង​​មាន​បញ្ហា

  • 2016-01-15 13:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើក​បរ​រថយន្ត​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ចំណុច​មួយ​ចំនួន​ជា​មុន​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​បាន​ ជា​ពិសេស​គឺ​ប្រព័ន្ធ​ហ្រ្វាំង​ ព្រោះ​បើ​ប្រព័ន្ធ​​ហ្រ្វាំង​មាន​បញ្ហា​នោះ​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធំ​បាន។

ខាង​ក្រោម​ជា​គន្លឹះ​ខ្លីៗ​ដើម្បី​អាច​ជួយ​​បញ្ឈប់​រថយន្ត​ក្នុង​ករណី​ដែល​ហ្រ្វាំង​​មាន​បញ្ហា​បាន៖​​​

​​​​​​​១. ដក​ជើង​ចេញ​ពី​ហ្គែរ​ និង​បិទ​មុខងារ​ Cruise Control(ភាគ​ច្រើន​មាន​លើ​រថយន្ត​ស៊េរី​ថ្មី) ប្រសិន​បើ​មាន​បើក

670px-Shift-from-1st-to-2nd-Gear-in-a-Standard-Transmission-Car-Step-2

២. សប់​ហ្រ្វាំង

FMUN124HIYWWQ16.LARGE

ការ​សប់​ហ្រ្វាំង​ជា​ច្រើន​ដង​អាច​ជួយ​បង្កើន​សម្ពាធ​ហ្រ្វាំង​បាន​គ្រប់​គ្រាន់​ដើម្បី​អាច​បញ្ឈប់​រថយន្ត​បាន ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​រាង​យូរ​បន្តិច។

៣. ប្ដូរ​ប្រអប់​លេខ​ទៅ​ចំណុច​ទាប

2009-hummer-h2-4wd-4-door-sut-gear-shift_100239169_l

ការ​ប្ដូរ​ប្រអប់​លេខ​ទៅ​ចំណុច​ទាប​ជា​វិធី​សាស្ត្រ​មួយ​បន្ថយ​ល្បឿន​រថយន្ត​ដោយ​ម៉ាស៊ីន។ ប្រសិន​បើ​មាន​ប្រព័ន្ធ​លេខ​អូតូ​អាច​ប្ដូរ​វា​ទៅ​ចំណុច​ទាប​ភ្លាមៗ។ ចំពោះ​ប្រអប់​លេខ​ដៃ​វិញ​គួរ​​​បន្ថយ​ម្ដង​ពីរ​លេខ​ដោយ​កុំ​បន្ថយ​លឿន​ពេក​ ព្រោះ​បើ​លឿន​ពេក​អាច​បណ្ដាល​ឲ្យ​អ្នក​បាត់​បង់​ម្ចាស់​ការ​បាន។

៤. ប្រើ​ប្រាស់​ហ្វ្រាំង​សង្គ្រោះ​បន្ទាន់​​​​​​

parking-brake

​ជា​ធម្មតា​​​​​ហ្វ្រាំង​សង្គ្រោះ​បន្ទាន់​ ឬ​​​​ហ្វ្រាំង​​ដៃ​អាច​ជួយ​បញ្ឈប់​រថយន្ត​បាន​ ប៉ុន្តែ​អាច​ចំណាយ​ពេល​យូរ​ព្រោះ​វា​បញ្ឈប់​​តែ​កង់​ក្រោយ​ប៉ុណ្ណោះ។

៥. ផ្ដល់​សញ្ញា​ឲ្យ​អ្នក​រួម​ដំណើរ​លើ​ផ្លូវ​ជា​មួយ​គ្នា​ឲ្យ​បាន​ដឹង​ដើម្បី​ប្រុង​ប្រយ័ត្ន

18xwc0w8k7249jpg

អ្នក​អាច​ផ្ដល់​សញ្ញា​ដោយ​ប្រើ​ប្រាស់​ស៊ីផ្លេ​ ​ឬ​ប្រើ​ប្រាស់​ភ្លើង​សង្គ្រោះ​បន្ទាន់។ ការ​បើក​កញ្ចក់​​រថយន្ត​ដើម្បី​ផ្ដល់​សញ្ញា​ក៏​ល្អ​ម្យ៉ាង​ដែរ​ ដោយ​វា​អាច​​ប្រើ​ប្រាស់​កម្លាំង​ខ្យល់​ដើម្បី​បន្ថយ​ល្បឿន​រថយន្ត​បាន។

៦. បើក​រេ​ពី​ឆ្វេង​ទៅ​ស្ដាំ​ប្រសិន​បើ​​ផ្លូវ​ទូលាយ

​​​​​​​​​​

​​ការ​បើក​រថយន្ត​ដោយ​រេ​ពី​ឆ្វេង​ទៅ​ស្ដាំ​ និង​ពី​ស្ដាំ​ទៅ​ឆ្វេង​ក៏​ជួយ​បន្ថយ​ល្បឿន​រថយន្ត​បាន​មួយ​កម្រិត​ដែរ​ ប៉ុន្តែ​ដាច់​ខាត​កុំ​ធ្វើ​បែប​នេះ​ប្រសិន​បើ​រថយន្ត​មាន​ល្បឿន​លឿន​ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រឡាប់​បាន។

៧. ប្រើ​ប្រាស់​អ្វី​ដែល​មាន​ជុំ​វិញ

pic_12115110396165

ក្នុង​ករណី​ដែល​វិធី​ខាង​លើ​មិន​អាច​ជួយ​បាន​ ព្យាយាម​ស្វែង​រក​ដើម​ឈើ​​តូចៗ​ដែល​នៅ​ក្បែរ​អ្នក​ដើម្បី​បុក​គល់​របស់​​ដើម​ឈើ​នោះ។

គួរ​បញ្ជាក់​ថា​មិន​ត្រូវ​ពន្លត់​ម៉ាស៊ីន​រថយន្ត​នៅ​ពេល​មាន​បញ្ហា​​​​​ហ្វ្រាំង​​ឡើយ ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​នៃ​ចង្កូត​រថយន្ត៕​​​​​​​​

ប្រភព៖ Wiki How   ប្រែ​សម្រួល៖ សុខហេង