កម្ពុជាប៉ះបង់ក្លាដេស U23 ក្នុងការប្រកួតចុងក្រោយយប់នេះ
- 2016-01-16 17:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាប៉ះបង់ក្លាដេស U23 ក្នុងការប្រកួតចុងក្រោយយប់នេះ
ចន្លោះមិនឃើញ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបញ្ចប់បេសកកម្មក្នុងពានរង្វាន់ 2016 Bangabandhu Gold Cup នៅប្រទេសបង់ក្លាដេស ដោយប្រកួតចុងក្រោយទល់នឹងក្រុមម្ចាស់ផ្ទះ U-23 បង់ក្លាដេសវេលាម៉ោង ៧:៣០ នាទីយប់នេះ។ ទោះបីអស់ឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែវាជាការប្រកួតចុងក្រោយ ដែលអាចឲ្យក្រុមកម្ពុជាស្វែងរកពិន្ទុត្រលប់មកផ្ទះវិញ។
ក្នុងពូល B ក្រុមជម្រើសជាតិកម្ពុជាបានអស់ឱកាសឡើងទៅវគ្គបន្តហើយ បន្ទាប់ពីចាញ់ ២ប្រកួតក្នុងវគ្គសន្សំពិន្ទុ។ ឯក្រុម U-23 បង់ក្លាដេស នៅមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រសិនបើឈ្នះជម្រើសជាតិកម្ពុជា ហើយក្រុម U23 បារ៉ែន ចាញ់ក្រុម U23 ម៉ាល់ឌីវ។
ក្រុមកម្ពុជាចាញ់ ២ប្រកួតមិនទាន់មានពិន្ទុ ខណៈក្រុម U-23 បង់ក្លាដេស មានមួយពិន្ទុបន្ទាប់ពីប្រកួតស្មើជាមួយក្រុម U23 បារ៉ែន និងចាញ់ក្រុម U23 ម៉ាល់ឌីវ។ ក្រុម U23 ម៉ាល់ឌីវ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ក្រោយប្រកួតឈ្នះទាំង ២លើក មាន ៦ពិន្ទុ។ ចំណែកក្រុម U23 បារ៉ែនមាន ៤ពិន្ទុ សុំត្រឹមស្មើ U23 ម៉ាល់ឌីវ ក៏ឡើងទៅវគ្គបន្តដោយមិនចាំបាច់អ៊ុតលទ្ធផលកម្ពុជា និងបង់ក្លាដេស U23។
ងាកមកពូល A បានរកឃើញក្រុមទាំង២ ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះមានជម្រើសជាតិបង់ក្លាដេស និងជម្រើសជាតិនេប៉ាល់។ ការប្រកួតថ្ងៃនេះ នឹងស្វែងរកឃើញក្រុមពីរទៀតនៅពូល B ទៅប៉ះគ្នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ គង់ វិសាល រូបថត៖ ឆាំង ពិសិដ្ឋ