៦២ ​ភាគរយ​​​​នៃ​​​​មហាសេដ្ឋី​​​ប្រាក់​​​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​​សុទ្ធ​តែ​​​​ផ្ដើម​ចេញ​ពី​បាតដៃ​ទទេ

  • 2016-01-16 23:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ចំណោម​កំពូល​មហាសេដ្ឋី​អាមេរិក​ ៥៨៥ ​នាក់​​ ​ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់​ពី​ ១ ​ពាន់​លាន​ដុល្លារ​ឡើង​ ​​មាន​ ៣៦៣ ​នាក់ ​ឬ​ ៦២ ​ភាគរយ​​​​​ដែល​ទទួល​បាន​ជោគជ័យ​ផ្ដើម​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង។ ​នេះ​បើ​ផ្អែក​តាម​​​​​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​​ឈ្មោះ​ថា ​Wealth X ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី ​​សហការ​ជាមួយ​ទិនានុប្បវត្តិ​​ Wall Street។ ​

 

​ក្នុង​ចំណោម​កំពូល​មហាសេដ្ឋី​សរុប​ខាង​លើ​មាន​ ​១០៥ ​នាក់ ​ស្មើ​នឹង​ ១៨ ភាគរយ​​​ឈាន​ដល់​តំណែង​មហាសេដ្ឋី​ (ទ្រព្យសម្បត្តិ​ ១ ​ពាន់​លាន​ដុល្លារ​ឡើង) ​​​​តាម​រយៈ​ការ​ទទួល​កេរមរតក និង​បន្ត​​ប្រឹងប្រែង​បន្ថែម​ដោយ​ខ្លួន​ឯង។ ​​​​​​ក្រៅ​ពី​នេះ​ ១១៧ ​នាក់​ផ្សេង​ទៀត​គឺ​បាន​មក​ពី​មរតក​សុទ្ធ។

 

 

 

លោក​ Mark Zuckerberg និង​ Bill Gates ថត​រួម​គ្នា​ផ្សព្វផ្សាយ​យុទ្ធនាការ​មនុស្សធម៌​មួយ​នា​ពេល​កន្លង​មក

 

​​​​​​​​ក្នុង​ចំណោម​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​ ​ ​បើ​គិត​ជា​មធ្យម​​​មាន​ប្រហែល​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​​មាន​យន្តហោះ​ឯកជន ​​​ប្រហែល​ម្នាក់​ ​ក្នុង​ចំណោម​ ១០ ​នាក់​មាន​នាវា​កម្សាន្ត ​និង​​តិច​ជាង​ម្នាក់​ក្នុង​ចំណោម ​១០ ​នាក់​ចូលចិត្ត​​រក្សា​ទុក​​វត្ថុ​សិល្បៈ ​និង​​ប្រហែល​​ម្នាក់​ ​ក្នុង​ចំណោម​ ​២០ ​នាក់​​ជា​ម្ចាស់ ​ឬ​ថៅកែ​​​​​នៃ​ក្រុម​កីឡា។ ​

 

​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ទាំង​នោះ​​ជិត​ ២០ ​ភាគរយ​គឺ​មាន​មក​ពី​វិស័យ​ហិរញ្ញវត្ថុ ធនាគារ ​​ការ​វិនិយោគ ​និង​​សហគ្រិនភាព។ ​​​បើ​តាម​របាយការណ៍​របស់​ស្ថាប័ន​ដដែល​នា​ពេល​កន្លង​មក​រក​ឃើញ​ថា ​​​ក្នុង​ចំណោម​មហាសេដ្ឋី​មាន​បំផុត​ទាំង​ ២៥ ​ក្នុង​លោក​ដែល​ផ្ដើម​ចេញ​ពី​បាតដៃ​ទទេ ​មាន​ ១៤ ​នាក់​ជា​សហគ្រិន​អាមេរិក។

 

ចង់​មើល​របាយការណ៍​ផ្ទាល់​ សូម​ចុច​​​ត្រង់​នេះ!

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា ប្រភព៖ ​entrepreneur

អត្ថបទពេញនិយម
អត្ថបទថ្មី