Five Military បាន​ជើង​ឯក​រង​ MATIC 2016 ក្រោយ​ចាញ់​ក្រុម​ថៃវគ្គ​ផ្តាច់​ព្រ័ត្រ​

  • 2016-01-18 01:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កម្ពុជា​ Five ​Military​ ទទួល​បាន​​ជើង​ឯក​រង​នៃ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ប្រចាំ​ឆ្នាំ​២០១៦ នៅ​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ចាញ់​ក្រុម​ខ្លាំង​របស់​ថៃ​​ Superior ដោយ​លទ្ធផល ៩-៥ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មុន​​នេះ​បន្តិច។ ដូច្នេះ​ក្រុម​កម្ពុជា​មួយ​នេះ​ទទួល​បាន​មេដាយ​ប្រាក់​ដែល​មាន​ប្រាក់​រង្វាន់​៧០០០​ដុល្លារ​អាមេរិក ខណៈ​ក្រុម​ថៃ Superior ទទួល​បាន​មេដាយ​មាស​ដែល​មាន​ប្រាក់​រង្វាន់​១៥០០០​ដុល្លារ​អាមេរិក ហើយ​ជា​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​ក្នុង​ពាន​អន្តរជាតិ​នេះ​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាប់​បាន​ឈ្នះ​ម្តង​កាល​ពី​ឆ្នាំ​២០១៤៕

 

 ប្រាក់​រង្វាន់​មាន​៤​ចំណាត់​ថ្នាក់​គឺ ជើងឯក : ១៥០០០ដុល្លារអាមេរិក ជើងឯករង : ៧០០០ដុល្លារអាមេរិក លេខ៣ : ៤០០០ដុល្លារអាមេរិក លេខ៤ : ២៥០០ដុល្លារអាមេរិក

 

 

 

ព័ត៌មាន​បន្ថែម និង​ទិដ្ឋភាព​​ជា​ច្រើន​ទៀត  Sabay នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ទៀត។

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​