លោកស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយនឹងក្ស័យធន បើគ្មានការគ្រប់គ្រងសាច់ប្រាក់
- 2016-01-21 14:55:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រី ជុន សុថានី ៖ ក្រុមហ៊ុនមួយនឹងក្ស័យធន បើគ្មានការគ្រប់គ្រងសាច់ប្រាក់
ចន្លោះមិនឃើញ
លោកស្រី ជុន សុថានី នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន First Finance បានលើកឡើងថា បើទោះបីជាជំនួញ ឬក្រុមហ៊ុនមួយ មានប្រតិបត្តិការល្អយ៉់ាងណាក៏ដោយ គឺអាចក្ស័យធនបានគ្រប់ពេល បើសិនគ្មានការគ្រប់គ្រងសាច់ប្រាក់ ឱ្យបានសមរម្យនោះទេ (Financial Management)។ ការថ្លែងរបស់លោកស្រី បានធ្វើឡើងក្នុងកម្មវិធី Business Forum 2016 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េកាលពីថ្មីៗនេះ។
“បើទោះជំនួញមួយមានប្រតិបត្តិការល្អយ៉ាងណាក៏ដោយ បើសិនជាអត់មាន Financial Management ទេ ជំនួញនោះអាចក្ស័យធនគ្រប់ពេល ប៉ុន្តែបើសិនក្រុមហ៊ុនហ្នឹងមានប្រតិបត្តិការល្អ តែខាតក៏ដោយក៏ក្រុមហ៊ុនហ្នឹង នៅតែអាចឈរជើងបាន"។
លោកស្រី ជុន សុថានី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន First Finance
លោកស្រី ជុន សុថានី បានរៀបរាប់បន្តក្នុងអគារសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ នាពេលកន្លងទៅថា និយមន័យ Technical របស់ Financial Management គឺ...
ទោះបីជាយ៉ាងណា លោកស្រីបញ្ជាក់ថា ក្នុងជំនួញអត្ថន័យ Financial Management ជារួមគឺជាការគ្រប់គ្រងសាច់ប្រាក់ក្នុងក្រុមហ៊ុនមួយ ប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវ ហើយគោលបំណង Financial Management គឺមានបួនចំណុចធំៗ៖
“ការគ្រប់គ្រងសាច់ប្រាក់ មានសារៈសំខាន់គ្រប់ជំនួញទាំងអស់ មិនថាជំនួញប្រភេទណាទេ រួមទាំងមនុស្សយើងម្នាក់ៗដែរ...បើគិតតែពីចាយ អត់ចំណូល អត់សន្សំទុក យើងនឹងជួបបញ្ហា"។ លោកស្រីថ្លែងបញ្ជាក់៕
អត្ថបទ៖ អ៊ុំ សុភក្តិ