សព្វថ្ងៃ ការលេងហ្គេមគឺពិតជាពេញនិយមសម្រាប់មិត្តៗយុវវ័យជាពិសេសបុរសៗហ្នឹងតែម្ដង។ មនុស្សជាច្រើនយកការលេងហ្គេមដើម្បីកែអផ្សុក តែអ្នកខ្លះទៀតលេងហ្គេមជាអាជីពតែម្ដងដូចជាការប្រកួត E-sport អញ្ចឹង។ ការលេងហ្គេមនឹងកាន់តែអស្ចារ្យ និងរីករាយប្រសិនបើអ្នកមានឧបករណ៍សម្រាប់លេងហ្គេមទំនើបៗ។ ខាងក្រោមគឺជាឧបករណ៍ហ្គេមទំនើបៗទាំង៥ដែលជួយឲ្យការលេងហ្គេមកាន់តែអស្ចារ្យនិងរីករាយជាងមុន៖
១. ដៃហ្គេមដោយប្រើចលនា Razer Hydra
អ្នកលេងហ្គេមនឹងកាន់តែរីករាយជាមួយនឹងហ្គេមបាញ់ប្រហារនៅពេលដែលមាន Razer Hydra នៅក្នុងដៃ។ ដោយមានដៃហ្គេម Razer Hydra អ្នកអាចបញ្ជាតួអង្គនៅក្នុងហ្គេមបានយ៉ាងងាយស្រួលនឹងរហ័សទាន់ចិត្តដោយគ្រាន់តែធ្វើចលនាដៃឬចុចប៊ូតុងដែលមានស្រាប់លើ Razer Hydra នោះជាការស្រេច។
http://www.youtube.com/watch?v=wz_GIWPvEr0
២. Thrustmaster T-Flight Hotas X Flight Stick
ដៃហ្គេមមួយនេះមានរាងដូចជាចង្កឹះឡានអញ្ចឹងហើយវាផ្ដល់ភាពងាយស្រួលសម្រាប់ការលេងហ្គេមដូចជាបើកយន្តហោះចម្បាំងបាញ់ប្រហារគ្នាជាដើមដោយគ្រាន់តែទាញវាទៅតាមជ្រុងណាមួយដែលអ្នកត្រូវការខណៈកំពុងលេងហ្គេម។
http://www.youtube.com/watch?v=_W74NMXlrOw
៣. Logitech G930 Gaming Headset
ជាកាសវៃឆ្លាតសម្រាប់លេងហ្គេមលក្ខណៈជាក្រុម។ កាសហ្គេមមួយនេះអាចបិទសំឡេងរំខានណាមួយដែលអ្នកមិនចង់លឺ(នៅក្នុងហ្គេម) ហើយផ្ដោតតែលើសំឡេងដែលចេញពីក្រុមរបស់អ្នកប៉ុណ្ណោះ។ ដំណភ្ជាប់Wireless របស់កាសនេះមានល្បឿន 2.4 GHz និងប្រើបច្ចេកវិទ្យាSurround Sound។
៤. ឧបករណ៍បំពងសំឡេងRazer Ferox Gaming
Razer Ferox GamingមិនដូចជាSpeaker ដទៃទៀតនោះទេដោយវាអាចបញ្ចេញសំឡេងពាសពេញបរិវេណបន្ទប់គ្រប់ជ្រុងទាំងអស់(Surround Sound)។ ចំណែកឯSpeaker ផ្សេងទៀតអាចត្រឹមតែបញ្ចេញសំឡេងទៅបានតែមួយជ្រុងប៉ុណ្ណោះ។ ដូច្នេះប្រសិនជាអ្នកមិនចង់ប្រើកាសត្រចៀកនៅពេលលេងហ្គេមនោះទេ អ្នកអាចជ្រើសយកRazer Ferox ជំនួសវិញ នោះការលេងហ្គេមរបស់អ្នកនឹងកាន់តែអស្ចារ្យជាងមុន។
http://www.youtube.com/watch?v=GNKwf6OgpqA
៥. Mouse ហ្គេមRazer Orochi Chrome Edition
Mouse មួយនេះមានប្រព័ន្ធ Bluetooth សម្រាប់ភ្ជាប់ទៅនឹងកុំព្យូទ័រដែលអាចធ្វើឲ្យការលេងហ្គេមរបស់អ្នកកាន់តែងាយស្រួលដោយសារមិនមានខ្សែ USB រញ៉េរញ៉ៃ។ លើសពីនេះវាត្រូវបានបំពាក់ដោយ Sensor ឡាស៊ែរ 3G ដែលល្បឿនរបស់ Razer Orochi Chrome Editionលឿនជាង Mouse ធម្មតារហូតដល់ទៅ៥ដងឯណោះ៕
អានអត្ថបទសំខាន់ៗទាក់ទងនឹងហ្គេមអេឡិចត្រូនិក (E-sport) សូមចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ hongkiat