ទូរសព្ទ​ជំនាន់​ក្រោយ​របស់​ Samsung មាន​ចំណុច​ពិសេស​​ច្រើន

  • 2016-01-21 17:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​យោង​តាម​វិបសាយ​ Techinsider ក្រុមហ៊ុន Samsung ​អាច​នឹង​ដាក់​បង្ហាញទូរសព្ទ​ម៉ូដែល​ថ្មី​នា​ចុង​ខែ​កុម្ភៈខាង​មុខ ​ក្នុង​ព្រឹត្តិការណ៍​ ​Mobile World Congress ​នៅ​ទី​ក្រុង​ Barcelona ​។​ ​​​​​មាន​ការ​សន្និដ្ឋាន​ជា​ច្រើន​ជុំវិញ​វត្តមាន​ថ្មី​នៃ​ម៉ូដែល​ទូរសព្ទ​របស់​ Samsung ​ហើយ​ការ​សន្និដ្ឋាន​ដែល​អាច​ទុក​ចិត្ត​បាន​ ​មាន​ដូច​ខាង​ក្រោម​៖​

 

១.​ ម៉ូដែល​ក្រោយ​នេះ​វា​មាន​ឈ្មោះ​ Galaxy S7 ដែល​មាន​បី​ប្រភេទ​គឺ S7, S7 Edge និង S7 Edge+​។​

 

ជា​អត្តសញ្ញាណ​របស់​ត្រកូល​ ​S​ វា​តែង​តែ​មាន​​​ម៉ូដែល​អេក្រង់​កោង ​និង​រូបរាង​ដ៏​គួរ​ឲ្យ​ទាក​ទាញ​។

 

 

២.​​ ​​បំពាក់​​​រន្ធ​ USB-C ដែល​ជា​ប្រភេទ USB ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ពិភពលោក​។​ USB-C អាច​​​បញ្ជូន​ទិន្នន័យ​លឿន​ជាង​ USB ៣.០ ​រហូត​ដល់​រាប់​សិប​ដង​ផង​ដែរ​។

 

 

​៣.​ មាន​មុខ​ងារ​ស្កេន​ប្រស្រី​ភ្នែក​ ​ដើម្បី​សុវត្ថិភាព​ ​មុន​ប្រើ​ទូរសព្ទ​។​ នេះ​អាច​ជា​លើ​ទី​មួយ​ហើយ​ដែល​ Samsung មាន​បំពាក់​នូវ​មុខ​ងារ​ដ៏​ពិសេស​នេះ​ក្រោយ​ពួក​គេ​ប្រើ​នូវ​មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​ជា​យូរ​មក​ហើយ​។​

 

 

៤.​ អាច​នឹង​មាន​ថាមពល​ថ្ម​ខ្លាំង​ជាង​ត្រកូល​ S ​ជំនាន់​មុនៗ​។ S7 អាច​នឹង​មាន​ថាមពល​ថ្ម​រហូត​ដល់​ ៣០០០mAh ខណៈ​ដែល S6 ​មាន​ត្រឹម ២៥៥០mAh​ តែ​ប៉ុណ្ណោះ​។​

 

 

៥.​ ទោះ​បី កន្លង​មក មាន​ការ​លើក​ឡើង​ថា​ ​S7​ អាច​នឹង​មាន​កាមេរ៉ា​ត្រឹម១២megapixel តែ​ខាង​ប្រភព​អាច​ទុក​ចិត្ត​បាន​អះអាង​ថា​វា​អាច​ថតរូប​បាន​ស្អាត​ជាង​ ​S6​ ​ដែល​មាន​កាមេរ៉ា​ទំហំ​ ១៦megapixel​។​

 

 

៦. ​មិន​ជ្រាប​ទឹក​ ហើយ​អាច​​មាន​តម្លៃ​ទាប​ជាង​ Galaxy S6 ៥០ដុល្លារ(​តម្លៃ​បរទេស​) ៕

 

ប្រែ​សម្រួល​៖ រដ្ឋ ប្រភព៖ techinsider

អត្ថបទថ្មី