៥​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ

  • 2014-10-22 19:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​និយម​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ពីរ​ក្នុង​រដូវ​បុណ្យទាន​ធំ​ៗ​ ជាពិសេស​បុណ្យ​ឆ្លង​ឆ្នាំ​ខាង​មុខ​ នោះ​គឺ​ម៉ាឡេស៊ី​ និង​សិង្ហបុរី។ តើ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ ភ្ញៀវ​ទេសចរណ៍​ខ្មែរ​ និយម​ទៅ​មើល​អ្វី​ខ្លះ?

 

ថ្ងៃ​នេះ​ អ្នក​នាង​ ម៉េង​ សុផាវត្តី​ អ្នក​​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន​ទេសចរណ៍​ Southeast Asia Tour​ ដែល​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​បរទេស​ទាំង​ពីរ​នេះ​ញឹក​ញយ​ ឲ្យ​ដឹង​ថា​ មាន​កន្លែង​សំខាន់​ៗ​៥​ ដែល​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​និយម​ទៅ​កម្សាន្ត។

 

 

កន្លែង​កម្សាន្ត​ទី​១​នោះ​ គឺ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ Sentosa ​របស់​ប្រទេស​សិង្ហបុរី។ នៅ​ទី​នោះ​ គេ​អាច​ដើរ​ទស្សនា​ត្រី​តាម​កញ្ចក់​ផ្លូវ​ក្រោម​ដី, និង​ទស្សនា​ការ​សម្ដែង​ផ្សោត និង​អ្វី​ៗ​ផ្សេង​ទៀត។ នៅ​កន្លែង​កម្សាន្ត​នេះ​ដែរ​ គេ​មាន​ជិះ​Skyline​មើល​ទេសភាព​ផង​ដែរ។ កន្លែង​កម្សាន្ត​ទី​២​ គឺ​ទៅ​កម្សាន្ត​នៅ​សួន​Merlion Park​  ដែល​មាន​រូប​សំណាក​ Merlion​ (ក្បាល​តោ​​ខ្លួន​ត្រី)​ ដែល​នរណា​ក៏​ចង់​ទៅ​ទស្សនា​ដែរ។

 

ក្រោយ​ពី​ទស្សនា​នៅ​ទី​នោះ​ហើយ​ អ្នក​នាង​សុផាវត្តី​ថា​ ភ្ញៀវ​ទេសចរណ៍​ចូល​ចិត្ត​ទស្សនា​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ Genting Highlands ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។​ នៅ​ទី​នេះ​ គេ​និយម​ជិះ​Skyway​ ធ្វើ​ដំណើរ​មើល​ទេសភាព​ផ្សេង​ៗ។ មាន​កន្លែង​លេង​ល្បែង​ កន្លែង​ក្មេង​លេង​ កន្លែង​ញ៉ាំ​អាហារ​ ផ្សារ​ទិញ​ឥវ៉ាន់​ ទស្សនា​ការ​សម្ដែង​ និង​ការ​កម្សាន្ត​ជា​ច្រើន​ទៀត។

 

រួច​ពី​នេះ​ គេ​នឹង​ឆ្ពោះ​ទៅ​កម្សាន្ត​នៅ​កន្លែង​ដ៏​ពេញ​និយម​ទី​៤​ នោះ​គឺ​រូងភ្នំ​ Batu Caves​ ដែល​មាន​រូប​សំណាង​អាទិទេព​ហិណ្ឌូ​ដ៏​ធំ​មួយ​ កម្ពស់​ជិត​៤៣​ម៉ែត្រ​នៅ​ខាង​មុខ​នោះ។

 

​មជ្ឈមណ្ឌល​កម្សាន្ត​ Sentosa ​​ប្រទេស​សិង្ហបុរី

 

 

​សួន ​Merlion Park ប្រទេស​សិង្ហបុរី

 

 

​មជ្ឈមណ្ឌល​កម្សាន្ត​ Genting Highlands ​ប្រទេស​ម៉ាឡេស៊ី

 

 

​រូងភ្នំ​ Batu Caves​ ប្រទេស​ម៉ាឡេស៊ី

 

អគារ​ Twin Tower​ ប្រទេស​ម៉ាឡេស៊ី​

 

ចំណែក​កន្លែង​កម្សាន្ត​ទី​៥​​ចុង​ក្រោយ​ នៅ​ទី​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​តែ​ម្ដង​ គឺ​ការ​ទស្សនា​អាគារ​ដ៏​ល្បី​ៗ​របស់​ប្រទេស​នេះ​ ជាពិសេស​​ Twin Tower​ ដ៏​ទាក់​ទាញ​របស់​ប្រទេស​ម៉ាឡេស៊ី​តែ​ម្ដង។

 

ក្រៅ​ពី​គោលដៅ​កម្សាន្ត​សំខាន់​ៗ​ទាំង​៥​នេះ​ អ្នកនាង​សុផាវត្តី​ថា​ អ្នក​ទស្សនា​ក៏​មាន​ឱកាស​បាន​ស្គាល់​កន្លែង​ផ្សេង​ទៀត​ជា​ច្រើន​ និង​ភ្លក់​រសជាតិ​អាហារ​របស់​ប្រទេស​ទាំង​ពីរ​នោះ​ ព្រម​ទាំង​ចូល​ផ្សារ​ទំនើប​ ដើរ​ទិញ​ឥវ៉ាន់​ផ្សេង​ៗ។ ក្នុង​ដំណើរ​កម្សាន្ត​ទាំង​ពីរ​ប្រទេស​នេះ​ គេ​ត្រូវ​ចំណាយ​៦​ថ្ងៃ​ ៥​យប់​ ដោយ​ទៅ​លេង​ប្រទេស​ណា​មុន​ក៏​បាន​ដែរ៕

 

-ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង​ចម្លែក​បំផុត ទាំង ១០​កន្លែង​លើ​ពិភពលោក

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទថ្មី