ស្ត្រីចាស់ជាងគេបំផុត ១១៩ឆ្នាំ បង្ហើបអាថ៌កំបាំងអាយុវែង
- 2016-01-21 21:14:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីចាស់ជាងគេបំផុត ១១៩ឆ្នាំ បង្ហើបអាថ៌កំបាំងអាយុវែង
ចន្លោះមិនឃើញ
លោកយាយរស់នៅប្រទេសអាហ្សង់ទីនម្នាក់ ត្រូវគេទើបរកឃើញថាជាស្ត្រី រស់នៅមានអាយុវែងជាងគេបំផុតក្នុងលោកជាថ្មី ខណៈលោកយាយត្រៀមធ្វើខួបកំណើតទី ១១៩ឆ្នាំ។
បើយោងទៅតាមអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត លោកយាយ Celina del Carmen Olea កើតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ១៨៩៧។ លោកយាយមានកូន ១២នាក់ ចៅបង្កើត ចៅទួត ចៅលួត ចៅលាជាច្រើននាក់ ថែមទាំងកូនចិញ្ចឹមផ្សេងទៀត។
លោកយាយរស់នៅទីក្រុងធំបំផុតរបស់អាហ្សង់ទីន Buenos Aires បានបង្ហើបគន្លឺះសាមញ្ញៗ ដែលធ្វើឲ្យលោកយាយអាយុវែង គឺគាត់ប្រកាន់ខ្ជាប់មិនជក់បារី ចូលចិត្តដើរកម្សាន្តគ្រប់ទីកន្លែង ប្រឹងប្រែងធ្វើការ មិនចូលចិត្តបង្កជម្លោះ និងសំខាន់ជាងគេ រស់នៅដោយក្ដីស្រលាញ់ពេញចិត្ត។
កាលអាយុ ១៧ឆ្នាំ លោកយាយរស់នៅក្នុងសង្គ្រាមលោកលើកទី១ នៅចម្ការ និងបានផ្លាស់ទៅកាន់ទីក្រុង Buenos Aires ក្នុងឆ្នាំ ១៩៦០ ជាមួយប្ដី តែបានស្លាប់ក្រោយទៅដល់ទីក្រុងបានប៉ុន្មានខែ។
មកទល់ពេលនេះលោកយាយអង្គុយលើរទេះរុញ ប៉ុន្តែគាត់មានសុខភាពល្អមិនគួរឲ្យជឿ និងមិនដែលលេបថ្នាំពេទ្យឡើយ មានតែលាបក្រេមលើដុំគីសត្រង់ប្រឡង់ភ្នែកប៉ុណ្ណោះ។ ចំណែក បងប្អូនស្រីប្រុស ឪពុកម្ដាយរបស់គាត់ បានស្លាប់អស់ហើយ។
ការរកឃើញលោកយាយវ័យចំណាស់ជាងគេបំផុតនេះ គឺនៅរយៈពេលមួយអាទិត្យ ក្រោយរកឃើញលោកតាប្រេស៊ីលអាយុ ១៣១ឆ្នាំ តែអ្នកទាំងពីរមិនទាន់ត្រូវបានគេកត់ត្រាជាផ្លូវការក្នុងបញ្ជី Guiness នៅឡើយទេ និង ៥ថ្ងៃក្រោយម្ចាស់ពាន Guinness អាយុវែងបំផុត ១១២ឆ្នាំ ជនជាតិជប៉ុនទទួលមរណភាព៕
ចុចអាន៖ រកឃើញលោកតាអាយុវែងជាងគេបំផុតក្នុងលោក ១៣១ឆ្នាំ
ចុចអាន៖ បុរសចាស់ជាងគេលើលោក បានស្លាប់ហើយ នៅអាយុ១១២ឆ្នាំ
ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail