​នាវា​មុជ​ទឹក​របស់​ចក្រភព​អង់គ្លេស​ នៅ​បន្ត​ប្រើ​ ​Window XP​

  • 2016-01-22 22:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Window XP​ ​ត្រូវ​បាន​ Microsoft ​ប្រកាស​ឈប់​ធ្វើ​ការ​ថែទាំ​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​​នៅ​តែ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​នៅ​បន្ត​ប្រើ​ ​ក្នុង​នោះ​សូម្បី​តែ​នាវា​មុជ​ទឹក​ទាំង៤ ​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​របស់​ចក្រភព​អង់គ្លេស ​ក៏​បន្ត​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​មួយ​នេះ​ដែរ​។​

 

 

នាវា​មុជ​ទឹក​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​​ប្រភេទ​នាវា​មុជ​ទឹក​​​ទំនើប​ និង​មាន​សមត្ថភាព​អាច​បាញ់​គ្រាប់​មីស៊ីល​ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ៤០គ្រាប់​ក្នុង​នាវា​មុជ​ទឹក​មួយ​គ្រឿង​។ ​រួច​កងទ័ព​ជើង​ទឹក​របស់​អង់គ្លេស​បាន​បន្ត​ឲ្យ​ដឹង​ថា​ ពួក​គេ​អាច​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Window 10 ​សម្រាប់​នាវា​មុជ​ទឹក​ជំនាន់​ក្រោយ​ចាប់​ពី​ឆ្នាំ ២០២៨ ​តទៅ​។

 

គួរ​ដឹង​ផង​ដែរ​ថា​ មិន​មែន​មាន​តែ​ចក្រភព​អង់គ្លេស​ទេ​ ​សូម្បី​តែ​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​ក៏​នៅ​បន្ត​ប្រើប្រាស់​ Window XP ដែរ​ តែ​ពួក​គេ​បាន​បង់​ប្រាក់​ប្រមាណ​ ៩លានដុល្លារ​ឲ្យ​Microsoftដើម្បី​បន្ត​ផ្ដល់​ការ​ថែ​ទាំ​នានា​ទៅ​លើ​ ​Window XP​ ​ដែល​ពួក​គេ​កំពុង​ប្រើ​រហូត​ដល់​ខែ​កក្កដា​ ឆ្នាំ​២០១៦​ នឹង​អាច​បន្ត​ដល់​ឆ្នាំ​ក្រោយ​ទៀត​ក្រោម​កញ្ចប់​ថវិកា​ ​៣១លានដុល្លារ​៕

 

ចុចអាន៖ កូរ៉េខាងជើង​ធ្វើតេស្ត​កាំជ្រួច​បាច់​ចេញ​​ពី​នាវាមុជទឹក​ដោយ​ជោគជ័យ

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ popularmachanics

អត្ថបទថ្មី