ប្រធាន​គម្រោង​ផលិត​រថយន្ត​​អគ្គិសនី​របស់ Apple ត្រៀមដើរ​ចេញ​ពី​ក្រុមហ៊ុន

  • 2016-01-24 19:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Steve Zadesky ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន Apple Inc ​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ ត្រៀម​ចាកចេញ​ពី​ក្រុមហ៊ុន​ហើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Wall Street Journal កាល​ពី​ថ្ងៃ​សុក្រ។

 

Zadesky ដែល​ពី​មុន​ធ្វើ​ការ​ក្នុង​ក្រុម iPod និង iPhone ​ត្រៀម​ចាកចេញ​ពី​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ការ​១៦ឆ្នាំ ដោយ​បញ្ជាក់​ថា​មាន​ហេតុផល​ផ្ទាល់​ខ្លួន មិន​ទាក់​ទង​នឹង​សមត្ថភាព​ធ្វើ​ការ​ងារ​នោះ​ឡើយ។ យ៉ាង​ណា​ក្ដី ប្រភព​ដដែល​ មិន​ទាន់​បញ្ជាក់​ថា​លោក​នឹង​ចាកចេញ​ពី​ក្រុមហ៊ុន​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​នោះ​ទេ។

 

 

គិត​ត្រឹម​ថ្ងៃ​សុក្រ ឈ្មោះ​របស់​លោក​ក្នុង LinkedIn នៅ​តែ​ដាក់​ថា​ធ្វើ​ការនៅ​ Apple ដដែល មិន​ទាន់​ផ្លាស់​ប្ដូរ​នោះ​ទេ។ ចំណែក​ឯ​ខាង​ក្រុមហ៊ុន​វិញ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ។

 

កន្លង​មក Apple មិន​ធ្លាប់​ប្រកាស​ថា​នឹង​ផលិត​រថយន្ត​អគ្គិសនី​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​នាំ​យក​អ្នក​ជំនាញ​ខាង​រថយន្ត​ជា​ច្រើន​នាក់​មក​ធ្វើ​ការ ដែល​មាន​មក​ពី​ក្រុមហ៊ុនផលិត​រថយន្ត​ធំៗ ដូច​ជា Ford និង Mercedes-Benz ជា​ដើម។

 

​​ចំណែក​ឯ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Tim Cook ក៏​ធ្លាប់​ទៅ​មើល​ដល់​ក្រុមហ៊ុន BMW ទៀត​ផង​កាល​ពី​ឆ្នាំ​២០១៤ រី​ឯ​នាយក​ជាន់​ខ្ពស់​​ជា​ច្រើន​នាក់​ទៀត បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត Leipzig ដើម្បី​សិក្សា​ពី​ការ​ផលិត​រថយន្ត​អគ្គិសនី i3។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters។

 

លោក Steve Zadesky 

 

ចាំ​មើល​បន្ត​ទៀត​ ថា​តើ Apple នឹង​ចេញ​រថយន្ត​មែន​ឬ​យ៉ាង​ណា?

 

ចុចអាន៖ Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

 

ប្រភព៖ WSJ, Reuters

អត្ថបទថ្មី