Couple Run ព្រឹត្តិការណ៍​រត់​ជា​គូ​ធំ​បំផុត​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​

  • 2016-01-25 21:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​រួម​ចំណែក​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ហើយ​រីករាយ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​ក្នុង​ពេល​តែ​មួយ​ដែរ​អត់? នេះ​នែ៎! Couple Run ព្រឹត្តិការណ៍​រត់​ជា​គូ​ធំ​បំផុត​មិន​ធ្លាប់​មាន​មក​ដល់​ហើយ!

 

Couple Run នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​១៤-កុម្ភៈ​តែ​ម្ដង ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង ៨:៣០ ​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​តាម​រយៈ​កា​រលក់​សំបុត្រ និងបង្ហាញ​អត្ថន័យ​ពិត​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​រវាង​ប៉ា​ម៉ាក់ បងប្អូន គូ​ស្វាមី​ភរិយា គូ​សង្សារ មិត្តភ័ក្ដិ មិនមែន​ដូច​ជា​​យល់​ច្រឡំ​មួយ​ចំនួន​ដែល​យល់​ថា​ជា​ថ្ងៃ​ត្រូវ​មាន​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​នោះ​ទេ។

 

 

អ្នក​ចូលរួម​ទាំង​អស់​នឹង​ត្រូវ​រត់​លក្ខណៈ​ជា​គូ​ដោយ​មាន​ចង​ដៃ​ជាប់​គ្នា​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ការ​ប្រគំតន្ត្រី ដោយ​មាន​ការ​រួម​ចូល​ពី​តារា​ចម្រៀង​ល្បី​ៗ​ ដូចជា កញ្ញា មាស សុខ​សោភា លោក Jimmy Kiss លោក ហេង វិទូ ខ្មែរ​តស៊ូ និង​លោក​ ទ្រី សក្កដា (Ah Da Sakada) ជា​ដើម។

 

Couple Run ត្រូវ​បាន​រៀបចំ​ឡើងដោយ Ice Watch ហើយ ៥០%​នៃ​សំបុត្រ​ដែល​លក់​បាន​ទាំង​អស់ នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា។ ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុង​តម្លៃ ៦ ដុល្លារ​នៅ​តាម​ទីតាំង​៖

 

១. សាខា ice-watch ​ព្រះ​មុនីវង្ស (០៧៧ ៧៥ ១០០០)

២. Ice Park ផ្សារ​ទំនើប​អ៊ីអន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)

៣. ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

៤. ហាង Deluxe Chicken មាត់​ទន្លេ​ជិត​ Khmer Royal (០១៦ ៥៨ ៥៨ ៨៣)

៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​មាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។

 

Couple RunCouple Run នឹងប្រារព្ធឡើងនៅថ្ងៃទី 14 កុម្ភះ 2016 នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។ តម្លៃសំបុត្រចូលរួមត្រឹមតែ 6$ ប៉ុណ្ណោះ, រាល់ការជាវសំបុត្ររបស់លោកអ្នកត្រូវឧបត្ថម្ភជូនមន្ទីពេទ្យគន្ធបុប្ផា មិនត្រឹមតែប៉ុណ្ណោះទេ អ្នកថែមទាំងទទួលបានការដូពិសេសជាច្រើនដូចជា៖ _ អាវយឺតមួយ កងដៃមួយ CheerBalloonមួយ_ សំបុត្រជិះស្គីទឹកកក បញ្ចុះតំលៃ 50% ពី ICE Park _ ទឹកផ្លែឈើ Freeze មួយកំប៉ុង_ ការដូពី Libresse មួយកាន់តែពិសេសសំរាប់អ្នកដែលបានទិញសំបុត្របានមុន នឹងទទួលបាន៖_ សំបុត្រជិះស្គីទឺកកក Free 100% ពី ICE Park_ ការដូ ពីផលិតផល YADAH_ សំបុត្រគុន2D នៅ Legend Cinema _ Pop Con + CoCa ពី Legend Cinema _ Vitamin Beroca (បញ្ជាក់៖ ចំពោះការដូពិសេស ចំនួនមានកំណត់ សូមរួសរាន់ឡើង)សូមទំនាក់ទនងលេខទូរសព្ទ័ ០77 751000 ។

Posted by Watch Empire on Thursday, January 21, 2016

 

ប្រិយមិត្ត​ក៏​នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ពិសេស​ពី​ការ​ទិញ​សំបុត្រ​ចូលរួម​ផង​ដែរ៖

  • អាវយឺត​ដ៏​ស្រស់​ស្អាត​មួយ, cheer balloon មួយ និង​កង​ដៃ​​មួយ​របស់ ice-watch

  • ទឹក​បរិសុទ្ធ​មួយ​ដប ទឹក​ផ្លែឈើ Freeze មួយ​កំប៉ុង

  • សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះ​តម្លៃ ៥០%

  • កាដូ​ពី Libresse

  • កាត​បញ្ចុះ​តម្លៃ​សម្រាប់ Deluxe Chicken

 

កាន់​តែ​ពិសេស! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន នឹង​ទទួល​បាន៖

  • សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park

  • កាដូ​ពី​ផលិតផល​កូរ៉េ Yadah

  • សំបុត្រ​កុន2D, Popcorn និង​កូកា​ កូឡា នៅ Legend Cinema

  • Vitamin Beroca

 

ចាំ​អង្កាល់​ទៀត! កុំ​ភ្លេច​ចូលរួម​ណា៎! សប្បាយ​ជា​មួយមនុស្ស​ជា​ទី​ស្រលាញ់ ហើយ​បាន​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទៀត!

 

 

អត្ថបទ៖ សុផាត