សញ្ញាបញ្ជាក់ថា Crush មិនបានស្រលាញ់អ្នកវិញទេ
- 2016-01-27 16:46:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាបញ្ជាក់ថា Crush មិនបានស្រលាញ់អ្នកវិញទេ
ចន្លោះមិនឃើញ
លួចស្រលាញ់នរណាម្នាក់ ប្រាកដជាចង់ដឹងថាគេស្រលាញ់វិញឬអត់ហើយ ។ ពេលខ្លះខំធ្វើល្អដាក់គេ នឹកគេសឹងអី តែគេវិញដូចធម្មតាៗ។ ចំណុចខាងក្រោមនេះអាចបញ្ជាក់ថា Crush របស់អ្នកអត់បានស្រលាញ់អ្នកវិញឡើយ៖
រូបតំណាង
ទោះគេ Online ក៏គេមិនឆាតមក
សុធារ័ត្ន និស្សិតឆ្នាំទី២នៅ IFL ប្រាប់ថា អារម្មណ៍ពេលឃើញCrush កំពុងOnline សប្បាយចិត្តដូចរើសបានដុំមាសអ៊ីចឹង ។ ចង់ឆាតទៅគេជាងអីទៅទៀតតែមិនហ៊ាន ហើយសង្ឃឹមថាគេនឹងឆាតមកនិយាយលេងជាមួយវិញ។ ខំចាំគេឆាតមកដូចមនុស្សរោគចិត្តទៅហើយ តែក្ដីសង្ឃឹមបែរជារលាយដូចអំបិលត្រូវទឹក ព្រោះគេ onlineតែគេ ចំណែកយើងonlineចាំគេ។
មិនដែលឆ្ងល់ពេលបាត់អ្នក
បុគ្គលិកផ្នែកសេវាកម្ម នៅក្រុមហ៊ុន Wing កញ្ញា ធីតា និយាយថា ពេលខ្លះរវល់មិនបានមករៀនឬធ្វើការ ហើយដាក់ច្បាប់ច្រើនថ្ងៃ តែមនុស្សដែលអ្នកលួចស្រលាញ់មិនដែលសួរនាំថាអ្នកទៅណា រវល់អីទើបមិនឃើញមកអ៊ីចឹង។ កញ្ញា ធីតាបន្តថា បើបែបនេះហើយ គួរកាត់ចិត្តទៅ ព្រោះដោយសារគេមិនបានចាប់អារម្មណ៍អ្នកដូច អ្នកចាប់អារម្មណ៍គេ។
រូបតំណាង
ឆ្លើយតបសារយឺត
រឿងមួយទៀតដែលអ្នកគួរបំភ្លេច Crushចោល គឺឆ្លើយតបសារយឺត។ លោក សុភី អតីតនិស្សិតសង្គមវិទ្យា រៀបរាប់ថា ពេលមានឱកាសបានឆាតជាមួយCrush គឺសប្បាយចិត្តចង់ហោះ ។ ចង់និយាយជាមួយគេទល់ភ្លឺក៏មិនធុញ ប្រញាប់ឆ្លើយតបទៅគេវិញភ្លាមៗទោះរវល់ម៉េចក៏ឆ្លៀតដែរ។ ជួនកាល បើរវល់មិនបានឆ្លើយតបលឿន ថែមទាំងឆាតទៅគេថា សុំទោស ព្រោះខ្លាចគេអន់ចិត្តឬយល់ច្រឡំទៀតផង។ តែគេវិញជួនកាលមិនបើកមើលសារ ហើយពេលខ្លះ seen ហើយមិនreply ទៀតក៏មាន។ បើអ៊ីចឹងមានន័យថា គេមិនបានចាត់ទុកយើងជាមនុស្សក្នុងបេះដូងគេទេ។
មិនសូវខ្នះខ្នែងជួយនៅពេលអ្នកសុំជំនួយ
បើគេពិតជាស្រលាញ់គេតែងចង់ធ្វើជាអង្គរក្សចាំជួយអ្នកគ្រប់ពេលមិនខាន អោយតែអ្នកហារមាត់ពឹងគេ។ នេះបើតាម សត្យា បុគ្គលិកនៅស្ថានីយវិទ្យុមួយបញ្ជាក់។ សត្យាថា តែបើអ្នកប្រាប់គេ សុំជំនួយពីគេហើយ គេវិញបែរជាដូចទើសទាល់ នោះគេអត់ស្រលាញ់អ្នកវិញឡើយ។
ដោយសារអ្នកចង់មានឱកាសបាននៅជិតគេ ម្ល៉ោះហើយនៅពេលមានរឿងអ្វីមួយអ្នកសុំជំនួយពីគេ តែគេបែរជាជួយអ្នកដោយមិនអស់ចិត្តទៅវិញ ហាក់មិនសូវសប្បាយចិត្តនោះក៏ជាសញ្ញាបង្ហាញថា Crush របស់អ្នកអត់មានកូនចិត្តអីសូម្បីបន្តិចមកលើអ្នកវិញដែរ៕
សូមអាន៖ ប្រុសៗគួរអាន! ចំណុចខ្លះៗដែលនារីចង់បានធ្វើជាស្វាមី
អត្ថបទ៖ លឹម សុនា