ប្រុសៗគួរអាន! ចំណុចខ្លះៗដែលនារីចង់បានធ្វើជាស្វាមី
- 2016-01-20 18:32:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗគួរអាន! ចំណុចខ្លះៗដែលនារីចង់បានធ្វើជាស្វាមី
ចន្លោះមិនឃើញ
"យកប្ដីប្រពន្ធ ត្រូវមើលពូជពង្ស ចេះគោរពចាស់ទុំ ចេះរកស៊ីទុកដាក់" នេះជាពាក្យដែលចាស់ៗពីដើម តែងប្រាប់ និងដាស់តឿនដល់កូនប្រុសស្រី ព្រោះចង់ឱ្យពួកគេបានល្អ។ ទាក់ទងនឹងចំណុចនេះដែរ យុវតីមួយក្រុមបានប្រាប់ចំណុចមួយចំនួន នៃមនុស្សដែលនារីៗចង់បានធ្វើជាគូអនាគត។
យុវតី ស្រីលីន និស្សិតឆ្នាំទី៣ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បង្ហើបថា បុរសៗគួរមាន៤ចំណុចនេះ៖
-មានការងារច្បាស់លាស់
-ចេះច្រឡឺមបន្តិច -ចេះកំប្លែង -ចេះរកស៊ី -មានទំនួលខុសត្រូវខ្ពស់ លើការងារ គ្រួសារ -ចេះថ្នាក់ថ្នម និងយល់ចិត្ត -ចេះយកអាសាគ្នា -មានចំណេះដឹងពីសង្គម -មិនអំនួតពេក
កញ្ញា ឃីន ស្រីនាថ និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកម្ពុជា បានលើកឡើងថា បុរសដែលនារីភាគច្រើន ចង់បានធ្វើជាស្វាមីត្រូវមានចំណុចទាំងនេះ៖
-ចេះអត់អោនឱ្យគ្នាទៅវិញទៅមក -ចេះស្ដាប់ហេតុផល -មិនចិត្តចង្អៀតពេក -ស្មោះត្រង់ ចេះជួយអ្នកដទៃ -មិនប្រកាន់ច្រើន -ចេះទទួលកំហុស និងចេះកែប្រែកំហុស -ចេះបែងចែកពេលវេលាគ្រួសារ មិត្តភ័ក្ដិ និងមនុស្សដែលខ្លួនស្រលាញ់ -មិនចូលចិត្តមនុស្សស្របតាមអ្នកដទៃទាំងស្រុង -មិនចូលចិត្តមនុស្សផ្អែមពេក និងសោះកក្រោះពេក -ចេះស្រលាញ់ញាតិទាំងសងខាង -មិននិយាយស្ដី ឬប្រើកាយវិការគំរោះគំរើយ
ចំណែក ជា ស៊ីវវួច និស្សិតឆ្នាំទី ១ ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថាន IFL បានប្រាប់ដែរថា ចំណុចទាំងនេះបុរសៗត្រូវតែមាន៖
-មនុស្សចូលចិត្តគិតអ្វីក្នុងផ្លូវល្អ -មានទំនួលខុសត្រូវខ្ពស់ លើខ្លួនឯង គ្រួសារ និងការងារ -រួសរាយរាក់ទាក់ ចេះនិយាយលេងសើច -មានចំណង់ចំណូលចិត្តដូចគ្នាកាន់តែល្អ (ចេះលេងបាល់ លេងហ្គេម...) -ជាមនុស្សចូលចុះក្នុងសង្គម -រូបរាងសមរម្យ -ចេះសម្របតាមកាលៈទេសៈ -មានការងារជាក់លាក់មួយ -ចេះទទួលស្គាល់ពីចំណុចខ្សោយខ្លួនឯង និងដឹងថាខ្លួនឯងជានរណា ខ្លួនឯងមកពីណា
ទាំងនេះគ្រាន់ជាចំណុចមួយចំនួនប៉ុណ្ណោះ ដែលយុវតីមួយក្រុមនេះបានលើកឡើង (នៅមានច្រើនទៀត)។ ចុះមិត្តនារីផ្សេងទៀតវិញ ចង់បានបុរសបែបណាដែរ?
ចុចអាន៖ ខាងស្រីមានជាង រង្គោះរង្គើស្នេហាអត់?
ចុចអាន៖ នាងសំណាងណាស់ ព្រោះមានអ្នកមានចិត្តស្មោះ ដណ្ដឹងធ្វើប្រពន្ធ
អត្ថបទ៖ អ៊ុំ សុភក្ដិ