តាមពិតដើម្បី Block លេខដែលតេរំខានលើទូរសព្ទ iPhone គឺងាយអីចឹងសោះ
- 2016-01-27 21:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតដើម្បី Block លេខដែលតេរំខានលើទូរសព្ទ iPhone គឺងាយអីចឹងសោះ
ចន្លោះមិនឃើញ
ជឿជាក់ថាអ្នកដែលប្រើប្រាស់ទូរសព្ទមួយចំនួនប្រាកដជាធ្លាប់ក្រពុលមុខដោយសារមានលេខប្លែកៗតេមករំខានញឹកញាប់ ហើយដើម្បីគេចពីការរំខានទាំងនោះគឺមានតែបង្ខំចិត្តបិទទូរសព្ទ។ ដោយឡែកសម្រាប់ទូរសព្ទ iPhone មានបង្កប់មុខងារដែលអាចឲ្យអ្នកប្រើប្រាស់ Block លេខដែលតេរំខានបានយ៉ាងងាយ។
ចង់ដឹងពីវិធី Block តាមដានខាងក្រោម៖
*វិធីសាស្ត្រទីមួយ
១. ត្រូវបញ្ជាក់ថាទូរសព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី 7, 8 និង ជំនាន់ទី 9។
២. តាមរយៈទូរសព្ទចូលទៅកាន់ Setting → General → Phone → Blocked
៣. ចុចលើពាក្យ “Add New” រួចចុចលើឈ្មោះ ឬ លេខទូរសព្ទណាមួយដែលអ្នកចង់ Block នោះជាការស្រេច។ ដើម្បី Unblock លេខណាមួយវិញគ្រាន់តែចុចលើពាក្យ "Edit” នៅខាងស្ដាំផ្នែកខាងលើ ហើយចុចលើសញ្ញា ដក ពណ៌ក្រហម និងចុចលើពាក្យ "Unblock"។
*វិធីសាស្ត្រទីពីរ
នៅលើ Homescreen ទូរសព្ទចុចលើកម្មវិធី “Phone” រួចជ្រើសរើសយកប្រអប់ “Recents” បន្ទាប់មកចុចលើសញ្ញា Information នៅខាងចុងលេខ ឬ ឈ្មោះដែលអ្នកចង់ Block។ រួចហើយអូសចុះក្រោមដើម្បីស្វែងរកពាក្យ "Block this Caller” និងចុចលើពាក្យនោះ ហើយចុចលើពាក្យ “Block Contact”៕
ចុចអាន៖ ចេះប៉ុន្មានចំណុចនេះ ស្អីក៏អ្នកអាចរកឃើញដែរលើ Facebook
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DigitalTrends