​ជួប​សុនខ​​កម្ពស់​ជាង ២ម៉ែត្រ ​​​ខ្ពស់​បំផុត​ក្នុង​លោក

  • 2016-01-28 15:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ប្ដី​ប្រពន្ធ​មួយ​គូ ​រស់​នៅ​រដ្ឋ Nevada សហរដ្ឋអាមេរិក និយាយ​ថា​​សុនខ​​របស់​ពួកគេ​ធំ​ខ្លាំង​ណាស់​ ​ដែល​មាន​កម្ពស់​​ប្រហែល​សេះ។​ ​សុនខ​នេះ​ត្រូវ​បាន​ម្ចាស់​ដាក់​ឈ្មោះ​ថា Rocko ​មាន​អាយុ ២​ឆ្នាំ និង​កម្ពស់​ដល់​ទៅ ២,១៣​ម៉ែត្រ​ ពេល​​ឈរ​ត្រង់។

 

ម្ចាស់​​សុនខ​ទាំង​ពីរនាក់​​ ​ថា​​ពួកគេ​មិន​ដឹង​ថា​វា​នឹង​ឈប់​លូត​កម្ពស់​ដល់​ពេល​ណា​នោះ​ទេ ខណៈ​ទម្ងន់​វា​កើន​ដល់ ៧៦​គីឡូ​ហើយ។ ​​ពួកគេ​បាន​យក​វា​មក​ចិញ្ចឹម​​តាំង​ពី​វា​មាន​អាយុ ៨សប្ដាហ៍ ​និង​មាន​មាឌ​ស្មើ​នឹង​ពូជ​សុនខ​ធំ​អាយុ ៦ខែ។

ជើង​របស់​វា​​មាន​ប្រវែង​ ១ម៉ែត្រ ​ហើយ​​ពេល​យប់​វា​ស៊ី​អាហារ​ ៨ចាន​ក្នុង​មួយដង​​។ ​ពេល​នេះ​ម្ចាស់​សុនខទាំង​ពីរ​ កំពុង​ស្វែង​​រក​ទាក់​ទង​​កំណត់​ត្រា​ពិភព​លោក Guinness World Records ​ហើយ​ដែរ៕ ​​​

​​​​

 

 

 

 

 

 

ចុចអាន៖ សុនខ​គួរ​ឲ្យ​អាណិត​ គេ​ពិសោធ​ហើយ​ទុក​ចោល​មិន​មើល​ថែ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Abc7news

អត្ថបទថ្មី