ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​សំខាន់ៗ​អ្នក​​​​​ត្រូវ​ដឹង​ពេល​ទិញ​រថយន្ត​ថ្លៃៗ​មក​ប្រើ​

  • 2016-01-29 20:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​បច្ចុប្បន្ន​ស្ទើរ​តែ​១០០%​ទៅ​ហើយ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធានា​សុវត្ថិភាព​អ្នក​ដំណើរ​​ក្នុង​រថយន្ត​បាន​ក្នុង​កម្រិត​ខ្ពស់។ ប៉ុន្តែ​អ្នក​បើកបរ​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន​ស្គាល់​អស់​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​លើ​រថយន្ត​ថ្លៃ​ដែល​ខ្លួន​កំពុង​ជិះ​នោះ​ទេ។

 

 

លោក ដោ ទិវា ប្រធាន​ផ្នែក​តូយូតា​ផ្លឹស (Toyota Plus) បាន​ឱ្យ​ដឹង​ អ្នក​បើកបរ​​ទាំង​អស់​គួរ​ស្វែង​យល់​ពី​ប្រព័ន្ធ​សុវត្ថិភាព​ទំនើបៗ​លើ​រថយន្ត​ទាំង​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ដើម្បី​ឱ្យ​ការ​បើកបរ​កាន់​តែ​មាន​ទំនុក​ចិត្ត។

 

-ABS (Anti-lock Braking System)៖ ជា​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ដែល​អាច​ជួយ​ការពារ​រថយន្ត​មិន​ឱ្យ​រ៉េ​ចង្កូត​ក្រឡាប់​ពេល​ត្រូវ​ចាប់​ហ្វ្រាំង​បង្ខំ។

 

-VSC (Vehicle Stability Control)៖ ប្រព័ន្ធ​ការពារ​លំនឹង​រថយន្ត​មិន​ឱ្យ​ធ្លាក់​លើ​ដង​ផ្លូវ ជា​ពិសេស​ផ្លូវ​កោង។ ប្រព័ន្ធ​នេះ​ជួយ​ឱ្យ​ហ្វ្រាំង​កង់​ទាំង​៤របស់​រថយន្ត​ស៊ី​ស្មើ​គ្នា​ពេល​ត្រូវ​ចាប់​ហ្វ្រាំង​នៅ​កន្លែង​ផ្លូវ​កោង មិន​ធ្វើ​ឱ្យ​រថយន្ត​ធ្លាក់​ចេញ​ពី​ផ្លូវ។

 

-EBD (Electronic Brakeforce Distribution)៖ ប្រព័ន្ធ​ដែល​អាច​សារ៉េ​ហ្វ្រាំង​ឱ្យ​ស៊ី​ទៅ​តាម​ទម្ងន់​រថយន្ត។ -BA (Brake Assist)៖ ជួយ​ឱ្យ​ហ្វ្រាំង​មាន​សម្ពាធ​ខ្លាំង អាច​​​ឈប់​ងក់​នឹង​កន្លែង ពេល​​អាសន្ន​​ត្រូវ​ចាប់​ហ្វ្រាំង។

 

-HAC (Hill-start Assist Control)៖ ជួយ​ការពារ​មិន​ឱ្យ​រថយន្ត​ថយ​ក្រោយ​ពេល ទោះ​បី​មិន​បាន​ចាប់​ហ្រ្វាំង ពេល​ឡើង​ចំណោត​ឬ​ស្ទះ​ចរាចរ​លើ​ស្ពាន។

 

-GOA (Global Outstanding Assessment)៖ ជា​ប្រព័ន្ធ​គ្រោង​ឆ្អឹង​រថយន្ត​រឹងមាំ មិន​ធ្វើ​ឱ្យ​ការ​បុក ​រួញ​ដល់​កាប៊ីន​ឡាន ប៉ះពាល់​ដល់​អ្នក​ដំណើរ។ យ៉ាងណា​មិញ ​ប្រព័ន្ធ​នេះ​អាច​ការពារ​បាន​តែ​កម្លាំង​​បុក​ល្មមៗ​ប៉ុណ្ណោះ។

 

-Precollision system៖ ប្រព័ន្ធ​គ្រប់គ្រង​និង​បញ្ចៀស​ឧបសគ្គ​ដែល​នៅ​ខាង​មុខ ដោយ​ប្រើ​កាមេរ៉ា​ឬ​រ៉ាដា ដើម្បី​ចាប់​យក​ថា​និង​វិភាគ​ឧបសគ្គ​ទាំង​នោះ ហើយ​ផ្តល់​ដំណឹង​បន្ទាន់​ដល់​អ្នក​បើកបរ​បាន​ទាន់​ពេល ឬ​មិន​ដូច្នោះ​ប្រព័ន្ធ​នេះ​នឹង​ធ្វើ​សកម្មភាព​ខ្លួន​ឯង​ដោយ​ការ​ចាប់​ហ្វ្រាំង​និង​រេ​ចង្កូត​បញ្ចៀស​គ្រោះថា្នក់។

 

 

-Pedestrian Detection៖ ប្រព័ន្ធ​ចាប់​ការ​សកម្មភាព​របស់​អ្នក​ថ្មើរជើង​លើ​ដង​ផ្លូវ ដើម្បី​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​ទាន់​ពេល។​

 

-Adaptive Cruise Control៖ ជា​ប្រព័ន្ធ​ដែល​អាច​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់។ លើស​ពី​នេះ​វា​អាច​បន្ថយ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រថយន្ត​ខាង​មុខ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

 

-Lane Keeping System៖ ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​មួយ​ដែល​ជួយ​ផ្តល់​ដំណឹង​ដល់​អ្នន​បើក​បរ នៅ​ពេល​រថយន្ត​បើក​ចេញ​ពី​គំនូស​ផ្លូវ។

 

-Auto High Bean Control (AHBC)៖ ជា​ប្រព័ន្ធ​ដែល​អាច​ចាប់​យក​ពន្លឺ​ភ្លើង​មុខ​និង​ក្រោយ​របស់​រថយន្ត​ដ៏ទៃ​ដែល​នៅ​ខាង​មុខ ហើយ​ប្រព័ន្ធ​នេះ​ក៏​អាច​កំណត់​ពី​កម្រិត​ពន្លឺ​ទាប​ឬ​ខ្ពស់ អាស្រ័យ​ទៅ​លើ​បែប​បទ​នៃ​ការ​ធ្វើ​ដំណើរ​ពេល​យប់​នៃ​អ្នក​បើក​បរ។ AHBC ក៏​អាច​ចាប់​បាន​ផង​ដែរ​ពេល​មាន​អ្នក​ដំណើរ​កំពុង​ធ្វើ​ដំណើរ​ពេល​យប់​នៅ​ខាង​មុខ។

 

-Driver Alert System៖ ជា​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​មួយ​ចាំ​បាច់​បំផុត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។ ប្រព័ន្ធ​នេះ​នឹង​ត្រួត​ពិនិត្យ​រាល់​ឥរិយាបថ​បើកបរ​របស់​តៃកុង​រថយន្ត ដើម្បី​ធានា​បាន​ថា​ការ​បើកបរ​អាច​ទៅ​មុខ​បាន​ទៀត​ឬ​អត់។

 

 

ក្នុង​ករណី​ដែល​អ្នក​បើកបរ​រាង​ហត់​នឿយ​ឬ​ទំនង​ជា​ងងុយ​ដេក​ហើយ​ការ​កាច់​បង្កូត​ខុស​ប្រក្រតី នោះ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ដំណឹង​បន្ទាន់ ដែល​ជា​សញ្ញា​ថា​តៃកុង​រថយន្ត​គួរ​សម្រាក​បន្តិច​សិន​មុន​ពេល​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

 

អាន៖ ភាព​លេច​ធ្លោ​​ត្រកូល​រថយន្ត​​​ Lexus LX 570 ទាក់ចិត្ត​អ្នក​មាន​និង​មន្ត្រី​ធំៗ​

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី