វិធី​​​ដូរ​ឈ្មោះ ​Facebook ​ឲ្យ​បាន​មុន​ពេល​កំណត់​ ៦០ថ្ងៃ

  • 2016-01-31 21:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ជា​ធម្មតា​​គណនី Facebook ​​​នីមួយៗ​​ទើប​ដូរ​ឈ្មោះ​រួច​ ​មិន​អាច​ដូរ​​បាន​ភ្លាម​ៗ​​ទេ​​ ​គឺ​ត្រូវ​រង់​​ចាំ​ដល់​រយៈ​ពេល​ ៦០​ថ្ងៃ​ក្រោយ​។​ ​ប្រការ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ត្រូវ​រង់​ចាំ​ជាច្រើន​ថ្ងៃ ​​ចំណាយ​ពេល​យូរ។ ​ខាង​ក្រោម​នេះ ជា​គន្លឹះ​ប្ដូរ​ឈ្មោះ​ ​ដោយ​មិន​បាច់​រង់​ចាំ​រយៈពេល​​ដ៏​វែង​​ពីរ​ខែ​ឡើយ​ ​ប៉ុន្តែ​​ការ​ប្ដូរ​នេះ​មិន​បាន​ឲ្យ​យើង​ដាក់​ឈ្មោះ​ថ្មី​ឡើយ ​គឺ​អាច​ប្ដូរ​មក​ឈ្មោះ​ចាស់ៗ​ពីមុន​វិញ។

 

=>ជំហាន​ដំបូង​ត្រូវ​បើក​គណនី Facebook ចូល​ទៅកាន់ Account Setting=> ចុច​ពាក្យ​ Security => ចុច ​ Deactivate Your Account រួច​ចុច​លើ​ពាក្យ​ Deactivate your account ថ្មី​មួយ​ទៀត។

 

 

=>បន្ទាប់​មក​វា​លោត​ផ្ទាំង​ឲ្យ​ដាក់​​ពាក្យ​សម្ងាត់​​ Facebook ​របស់​យើង​ រួច​ចុច​ Continue

 

=>​​​ជ្រើស​រើស​ពាក្យ My Account was hacked រួច​លោត​ផ្ទាំង​ពាក្យ Here ​ចុច​លើ​វា

 

​​​​

 

=> លោត​ផ្ទាំង Secure your account ចុច​ពាក្យ Continue

 

=> ចេញ​ផ្ទាំង Secure your account ចុច​ពាក្យ Continue

=>ចេញ​ផ្ទាំង Create a Unique Password វា​យពាក្យ​សម្ងាត់ (Password) ថ្មី​ រួច​វាយ​ពាក្យ​ដដែល​​ម្ដង​ទៀត​នៅ​ជួរ​ទីពីរ

 

 

=> លោត​ផ្ទាំង​ឲ្យ​យើង​​គ្រីស​​​លើ​ E-mail ឬ ​លេខ​ទូរសព្ទ​ដែល​អ្នក​បាន​បង្កើត រួច​ចុច Continue

 

 

=> ចេញ​ផ្ទាំង Are you sure this email is secure? គ្រីស​លើ​ពាក្យ Only I know the password for...រួច​ចុច Continue

 

=> ចេញ​ផ្ទាំង​មាន​ពាក្យ​ថា Did you make this name change? រួច​​ជ្រើស​ឈ្មោះ​មុន​ដែល​ធ្លាប់​ប្ដូរ​ រួច Continue

 

 

=>ចេញ​ផ្ទាំង More security Features ចុចពាក្យ continue

 

=> ចេញ​ផ្ទាំង Review Recent Activity យក​ពាក្យ Skip ជាការ​ស្រេច៕

 

ចុចអាន៖ ម្ចាស់ Facebook ​​ណែនាំ​ឲ្យ​គ្រប់​គ្នា​អាន​សៀវភៅ​ដ៏​ល្អ​​ ៩ក្បាល​​នេះ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ onuragi