ម្ចាស់ Facebook ​​ណែនាំ​ឲ្យ​គ្រប់​គ្នា​អាន​សៀវភៅ​ដ៏​ល្អ​​ ៩ក្បាល​​នេះ​

  • 2016-01-13 21:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ម្ចាស់​បណ្ដាញ​សង្គម​យក្ស Facebook ​លោក Mark Zucherberg ​​ក្រៅ​ពី​​​​រវល់​នឹង​ក្រុមហ៊ុន​ខ្លួន ​លោក​ក៏​​ជា​មនុស្ស​ចូល​ចិត្ត​អាន​សៀវភៅ​ច្រើន​ដែរ​ ពោល​គឺ​​ ​​លោក​បាន​អាន​សៀវភៅ​​មួយ​ក្បាល​ក្នុង​រយៈពេល ២សប្ដាហ៍ ​ ដែល​សៀវភៅ​ទាំង​នោះ​ផ្ដោត​ទៅលើ​​វប្បធម៌ ជំនឿ ប្រវត្តិសាស្ត្រ និង​បច្ចេកវិទ្យា ​ប្លែក​ៗ​គ្នា។

 

 

​​​លោក​បាន​សរសេរ​នៅ​លើ​​ទំព័រ​ Facebook ដ៏​ធំ​របស់​ខ្លួន​ថា៖ "សៀវភៅ​អាច​ជួយ​ឲ្យ​អ្នក​ស្វែង​រក​​​ព័ត៌មាន​​​មួយ​បាន​ពេញ​លេញ និង​ជួយ​ឲ្យ​អ្នក​​គិត​បាន​ស៊ីជម្រៅ​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សព្វថ្ងៃ។ ​ខ្ញុំ​កំពុង​សម្លឹង​មើល​​​ការ​ផ្លាស់​ប្ដូរ​​បណ្ដាញ​សង្គម​របស់​ខ្ញុំ​បន្ថែម​ទៀត​ តាម​រយៈ​ការ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​"។

បន្ថែម​លើ​​នេះ​ លោក​បាន​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ណែនាំ​សៀវភៅ​ ៩ក្បាល ដែល​លោក​អាន​រួច និង​គ្រប់​គ្នា​គួរ​អាន​​​ដែរ​ មាន​ដូច​ជា៖

 

១. The End of Power និពន្ធ​ដោយ​​ Moisés Naím

សៀវភៅ​នេះ ​បាន​បង្រៀន​មនុស្ស​​ឲ្យ​មាន​ថាមពល សេចក្ដីក្លាហាន ​ចំពោះ​បញ្ហា​ដែល​​​ខ្លួន​​ប្រឈម។

 

 

 

២. Creativity, Inc.​ និពន្ធ​ដោយ Ed Catmull

​លោក​ចូលចិត្ត​អាន​សៀវភៅ​​នេះ ​ព្រោះ​​វា​​និយាយ​អំពី វិធី​សាស្ត្រ​មនុស្ស​​បង្កើត​ក្រុមហ៊ុន​ឲ្យ​បាន​ជោគជ័យ ​ការ​បង្កើត​ថ្មី និង​គំនិត​ច្នៃប្រឌិត។​​

 

 

 

៣. The Better Angels of Our Nature និពន្ធ​ដោយ Steven Pinker

​លោក​ថា សៀវភៅ​​ ៨០០​ទំព័រ​នេះ ​សរសេរ​ដោយសាស្ត្រាចារ្យ​​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ  Harvard ​​ហាក់​មាន​ការ​បំភិត​បំភ័យ តែ​ការ​សរសេរ​​ងាយ​ស្រួល​​យល់ ​ពី​​ការ​កាត់​បន្ថយ​អំពើ​​ហិង្សា ខណៈ​ដែល​មហាសេដ្ឋី Bill Gates ក៏​ចាត់​ទុក​សៀវភៅ​នេះ​​សំខាន់​មួយ​ដែរ ដែល​គាត់​ធ្លាប់​អាន។

 

 

 

៤. On Immunity និពន្ធ​ដោយ Eula Biss

សៀវភៅ​នេះ​​រៀបរាប់​​អំពី​ ការ​បញ្ជាក់​យ៉ាង​ច្បាស់​​របស់​វិទ្យាសាស្ត្រ​អំពី​តួនាទី​របស់​វ៉ាក់សាំង ​និង​អត្ថប្រយោជន៍​សម្រាប់​សុខភាព​គ្រប់​គ្នា​។  Zucherberg សរសេរ​ថា ​​សៀវភៅ​នេះ​​​​​ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​បុគ្គលិក​ពេទ្យ​ ជា​អ្នក​​ណែនាំ​ឲ្យ​លោក​អាន។

 

 

 

៥. Gang Leader for a Day និពន្ធ​ដោយ Sudhir Venkatesh​​​

Venkatesh ជា​​សាស្ត្រាចារ្យ​សង្គមវិទ្យា នៃ​សកលវិទ្យាល័យ​​​កូឡុំប៊ី ​ដែល​បាន​សរសេរ​ និង​បាន​ភ្ជាប់​ខ្លួន​គាត់​​ទៅ​នឹង​ក្រុម​បងធំ ​ឈីហ្កាហ្គោ ​​ក្នុង​ឆ្នាំ ១៩៩០។ ក្រោយ​អាន​ចប់ មហា​សេដ្ឋី​វ័យ​ក្មេង Zuckerberg និយាយ​ថា​រឿង​របស់ Venkatesh ​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង និងស្វែង​​យល់​អំពី​​​រនាំង​សេដ្ឋកិច្ច និង​វប្បធម៌​ខុសគ្នា។

 

 

 

៦. The Structure of Scientific Revolutions និពន្ធ​ដោយ Thomas S. Kuhn​

សៀវភៅ​នេះ ​​បរិយាយ​អំពី ​ការ​រីកចម្រើន​របស់​វិទ្យាសាស្ត្រ ​​ ជា​កត្តា​ជំរុញ​ឲ្យ​រីកចម្រើន​ផ្នែក​សង្គម​ផង​ដែរ។

 

 

 

៧. Orwell's Revenge និពន្ធ​ដោយ Peter Huber

​​​អ្នក​និពន្ធ​ សរសេរ​បែប​រឿង​ប្រឌិត​ ​កាល​ឆ្នាំ ១៩៨៤ ​ដែល​មនុស្ស​ជា​ទាសករ ​អាច​រើ​ខ្លួន​បាន ​ដោយ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​បាន​​រៀប​រាប់​ពី​អត្ថប្រយោជន៍​អ៊ីនធឺណិត ដែល​មនុស្ស​បាន​ផ្លាស់​ប្ដូរ​សង្គម​មួយ។​

 

 

 

៨. Dealing with China និពន្ធ​ដោយ Henry M. Paulson​

Zucherberg ​​​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​​វប្បធម៌​ចិន ​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​​ជា​គោល​បំណង​របស់​គាត់​​ជា​យូរ​ ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ចិន ដើម្បី​ ​អនុញ្ញាតឲ្យ​​ប្រជាជន​ចិន​ប្រើ​ប្រាស់​ Facebook ព្រោះ​គាត់​គិត​ថា ​ឥទ្ធិពល​ចិន​កំពុង​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក។​​​

 

 

 

៩. Rational Ritual និពន្ធ​ដោយ Michael Chwe

​អ្នក​និពន្ធ ​លោក Michael Chwe ​បាន​ជួយ​ជំរុញ​ឲ្យ​អ្នក​អាន​រៀន​ប្រើប្រាស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​ប្រយោជន៍៕

 

 

 

ចុចអាន៖ ​​ក្នុង​សៀវភៅ​រូប​ថ្លុក​នេះ​ជា​សំណើ​សុំ​រៀបការ​មហា​រ៉ូមែនទិក

ចុចអាន៖ គម្រប​សៀវភៅ “Selfish” របស់ Kim Kardashian ញាក់សាច់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Businessinsider