អូបាម៉ា រងការគំរាមព្រោះនៅកៀកសង្សារគេពេក (វីដេអូ)
- 2014-10-22 23:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូបាម៉ា រងការគំរាមព្រោះនៅកៀកសង្សារគេពេក (វីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវបុរសម្នាក់និយាយគំរាមថា "លោកប្រធានាធិបតី កុំប៉ះសង្សារខ្ញុំ" ព្រោះពេលនោះមេដឹកនាំស្បែកខ្មៅរូបនេះ បានទៅឈរបោះឆ្នោតកៀកសង្សារគេ។
ទោះយ៉ាងណា ពាក្យសម្ដីនេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ប៉ុន្តែវាបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ដោយសារបុរសនោះហ៊ានប្រើពាក្យលេងសើចទៅប្រធានាធិបតីកំពូលម្នាក់។ បន្ទាប់ពីឮពាក្យនឹកស្មានមិនដល់បែបនេះ លោកអូបាម៉ា បានឆ្លើយតបវិញថា "ខ្ញុំអត់មានគិតចង់ធ្វើអីចឹងផង"។
បុរសចិត្តខ្លាំងហ៊ានគំរាមលោកអូបាម៉ា បញ្ជាក់ថា "នៅកន្លែងបោះឆ្នោតនោះស្ងាត់ពេក ម្នាក់ៗគិតតែពីថតរូប អីចឹងហើយទើបខ្ញុំនិយាយអីខ្លះឲ្យគេសើចលេងទៅ"។ ចំណែកនារីដែលឈរបោះឆ្នោតជិតលោក អូបាម៉ា បាននិយាយថា នាងមានការខ្មាសអៀនផង ភ័យផង បន្ទាប់ពីគូស្នេហ៍និយាយពាក្យកំប្លែងបែបនេះទៅប្រធានាធិបតី។
ក្រោយពីបោះឆ្នោតរួច លោកអូបាម៉ា បានឱប និងថើបនារីម្នាក់នោះ ហើយនិយាយថា "មើលទៅគាត់ប្រច័ណ្ឌហើយ"។ ចំណែកនាងវិញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនិយាយបែបកំប្លែងថា សូមកុំឲ្យប្រពន្ធលោកអូបាម៉ាមករករឿងនាង ព្រោះត្រឹមតែថើបថ្ពាល់គ្មានអីលើសពីនេះទេ។
ក្រោយពីមានរឿងរ៉ាវនឹកស្មានមិនដល់នេះកើតឡើង គូស្នេហ៍ទាំងពីរបានល្បីឈ្មោះលើបណ្ដាញសារព័ត៌មានយ៉ាងខ្លាំង ថែមទាំងត្រូវបានទូរទស្សន៍ និងកាសែតនានាធ្វើការសម្ភាសន៍ជាបន្តបន្ទាប់៕
សូមទស្សនាវីដេអូ៖
http://youtu.be/L5p8avFoUWo
ប្រែសម្រួល៖ គង់ វិសាល
ប្រភព៖ cnn