កូរ៉េ​ខាង​ជើង​​ត្រៀម​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​​ នៅ​ថ្ងៃ​ទី​​៨​​និង​​២៥​​កុម្ភៈ​​​ខាង​មុខ​

  • 2016-02-03 18:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទីក្រុង​សេអ៊ូល ​​ព្រមាន​​​ទីក្រុង​ព្យុងយ៉ាង​​​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រុង​ព្យុងយ៉ាង​នឹង​​ទទួល​ផល​លំបាក​កាន់​តែ​ធ្ងន់​ធ្ងន់​​​បន្ថែម​ទៀត​​ពី​សហគមន៍​អន្តរជាតិ ប្រសិន​​​​​​បើ​តេស្ដ​សាកល្បង​​មីស៊ីល​ចម្ងាយ​ឆ្ងាយ​​​ ពិត​ប្រាកដ​មែន។

 

 

ក្រុម​ប្រឹក្សា​​សន្តិសុខ​ជាតិ​​កូរ៉េ​ខាង​ត្បូង ​បាន​បើក​កិច្ច​ប្រជុំ​​​នៅ​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​ពិភាក្សា​គម្រោង​​តេស្ត​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​​ចូល​រួម​​ដោយ​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ រួម​ទាំង​ប្រធាន​​​ក្រុម​ប្រឹក្សា​លោក Kim Kwan-Jin ។

 

​ព័ត៌មាន​នៃ​ការ​បាញ់​នេះ​​​ត្រូវ​បាន​គេ​ដឹង​ឮ ​​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​​បាន​ជូន​ដំណឹង​ដល់​​អង្គការ​អន្តរជាតិ​នានា​រួម​ទាំង​អង្គការ​ដែន​សមុទ្រ​អន្តរជាតិ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ ខ្លួន​នឹង​​​​​បាញ់​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​​ ដែល​ជា​ផ្កាយរណប​។​ នេះ​បើ​តាម​អនុ​ប្រធាន​​​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក Cho Tae-yong។ ការ​ប្រកាស​គម្រោង​ខាង​លើ ​​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​ កំពុង​ពិភាក្សា​​ទណ្ឌកម្ម​​​បន្ថែម​ ​សម្រាប់​ការ​តេស្ដ​​លើក​ទី​ ៤​នេះ ​ដែល​​គេ​ចាត់​ទុក​ថា​​ជា​ការ​ផ្គើន​នឹង​សហគមន៍​អន្តរជាតិ។

 

លោក​ Cho ​មាន​ប្រសាសន៍​ថា​ ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​បាញ់​មីស៊ីល​​ឆ្លង​ទ្វីប​ណា​មួយ​ ​គឺ​ជា​​​បំពាន​​យ៉ាង​ច្បាស់​​​​នៃ​សេចក្ដីសម្រេច​​របស់​ក្រុម​ប្រឹក្សា​សហប្រជាជាតិ ដែល​​​​​​ធ្លាប់​​អំពាវនាវ​​ឲ្យ​ក្រុង​ព្យុងយ៉ាង​​បោះ​បង់​កម្មវិធី​នុយក្លេអ៊ែរ​នោះ។ ​ប្រសិន​បើ​កូរ៉េ​ខាង​ជើង​បាញ់​តាម​ការ​គ្រោង ​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ចំពោះ​សន្តិភាព និង​សន្តិសុខ​មិន​ត្រឹម​តែ​ឧបទ្វីប​កូរ៉េ​ទេ ថែម​ទាំង​ពិភព​លោក​ទាំង​មូល​ផង​។

 

ចំណែក​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​វិញ ​នឹង​ត្រៀម​​រក្សា​ការពារ​ ប្រឆាំង​នឹង​ការ​បង្ក​ហេតុ​របស់​កូរ៉េ​ខាង​ជើង​​រួច​ហើយ​ដែរ។ ​​អង្គការ​ដែន​សមុទ្រ​អន្តរជាតិ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង និយាយ​ថា​​កូរ៉េ​ខាង​ជើង​បាន​ជូន​ដំណឹង​ដល់​ខ្លួន​ថា នឹង​សាកល្បង​មីស៊ីល​នៅ​ចន្លោះ​ថ្ងៃ​ទី ៨និង ២៥​កុម្ភៈ​ ខាង​មុខ​​ នា​វេលា​ម៉ោង ៧​ព្រឹក និង​​ពេល​រសៀល​​ ម៉ោង​នៅ​កូរ៉េ​ខាង​ជើង៕

 

មេដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន

 

ចុចអាន​៖ កូរ៉េ​ខាង​ជើង​បាច​​ខិត្តប័ណ្ណ​ជាង ១លាន​សន្លឹក​​យ៉ាង​កម្រ ចូល​​កូរ៉េ​ខាង​ត្បូង

ចុចអាន៖ ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​របស់​​កូរ៉េ​ខាង​ជើង​ដែល​អ្នកអាច​​មិន​ធ្លាប់​បាន​ឃើញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Korea Joongang Daily

អត្ថបទថ្មី