Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

  • 2016-02-04 16:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​ជិត​យល់​ព្រម​ចុះ​កិច្ចសន្យា​ ដើម្បី​ឡើង​កាន់​តំណែង​អ្នកចាត់ការ​ក្រុម​ Manchester United ​ជំនួស​ Louis van Gaal ​​ក្រោយ​ចប់​រដូវ​កាល​នេះ​ហើយ។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ Sky Sport។

 

 

 

អតីត​អ្នកចាត់ការ​ក្រុម​ Chelsea ​រូប​នេះ​ ជា​បេក្ខភាព​ឈាន​មុខ​គេ ដែល​នឹង​អាច​​ឡើង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​នៅ​ Old Trafford ​ខណៈ​ដែល​អ្នកចាត់ការ​ Man Utd បច្ចុប្បន្ន​​លោក​ Van Gaal កំពុង​តែ​មាន​សម្ពាធ​ខ្លាំង។

 

​កាល​ដើម​សប្ដាហ៍​នេះ ​មាន​សេចក្ដីរាយការណ៍​ថា​អនុប្រធាន​ប្រតិបត្តិ​ Ed Woodward ​បាន​សម្រេច​​រើស​បេក្ខភាព​ជំនួស​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​​នៅ​រដូវ​កាល​ក្រោយ​ហើយ ខណៈ​ដែល​បេក្ខភាព​ម្នាក់​នោះ​គឺ Mourinho។ ជាង​នោះ​ទៀត​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ​​អ្នកសារព័ត៌មាន​ Sky Sport លោក​ Alessandro Alciato ​សញ្ជាតិ​អ៊ីតាលី ​បាន​រាយការណ៍​ថា ​កិច្ចព្រមព្រៀង​រវាង​ក្លឹប​បិសាច​ក្រហម និង​ Mourinho កាន់​តែ​ជិត​​នឹង​កើត​ឡើង​មែន​ទែន​ហើយ។

 

 

Man Utd ចង់​បាន​ Mourinho ​ដឹក​នាំ​រដូវ​កាល​ក្រោយ​​​គឺ​​កាន់​តែ​ស្ដែង​ឡើង បន្ទាប់​ពី​ក្រុម​គូ​ប្រជែង​ក្នុង​ទីក្រុង​ Manchester City ប្រកាស​តែង​តាំង​ Pep Guardiola ​ជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​ ​ក្រោយ​ចប់​រដូវ​កាល​នេះ​​ផង​ដែរ៕

 

-ចុចអាន៖  វិភាគ៖ ហេតុផល​ Man Utd ​អាច​​នឹង​​ឆ្កួត​បំផុត​ ​ប្រសិន​បើ​មិន​យក Mourinho ​បើ​ទោះ​បី​ Pep ​នៅ​ទំនេរ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror

អត្ថបទថ្មី