អ្វី​ខ្លះ​​ជា​​​​មរតក​​​​​​សម្រាប់​ជាតិ​ខ្មែរ​​ពី​​​​កិច្ច​ព្រមព្រៀង ២៣​តុលា?

  • 2014-10-23 16:08:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​​​ព្រមព្រៀងដ៏ធំ​​​មួយ​​​​បាន​ធ្វើ​ឡើង​​​នៅ​​​ទីក្រុង​ប៉ារីស ​​ប្រទេស​បារាំង​កាល​ឆ្នាំ​១៩៩១​ ហើយ​​ត្រឹម​​​​ថ្ងៃ២៣​តុលា​នេះ ​​​គឺ​ខួប​២៣​គត់​នៃ​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្មែរ​មួយ​​នេះ។

 

 

កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស ​ជា​ស្នា​ព្រះហស្ត​ធំធេង​នៃ​ព្រះរាជ​បូជនីយកិច្ច​​របស់​ព្រះ​បាទ​សម្ដេច​​ព្រះ​​នរោតម្ត​សីហនុ (ព្រះ​បរម​រតនកោដ្ឋ​) ​និង​​​បាន​​​នាំ​ឲ្យ​កម្ពុជា​ឈាន​​ដល់​ការ​បោះ​ឆ្នោត​​ជាតិ​នៅ​ឆ្នាំ​​១៩៩៣ ​​ដើម្បី​នាំ​មក​នូវ​ លទ្ធិ​ប្រជាធិបតេយ្យ​ សន្តិភាព ការ​ផ្សះផ្សា​ បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ អធិបតេយ្យ​ភាព ឯករាជ្យ​ភាព អព្យាក្រឹតភាព បូរណភាព​ទឹក​ដី និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​​មក​​កម្ពុជា។

 

 

កិច្ច​ព្រមព្រៀង​កើត​​​​ឡើង​​កាល​ពី​ ​​២​ទសវត្ស​មុន​មួយ​​​​នេះ​ បាន​ធ្វើ​ឡើង​​ដោយ​មាន​ការ​ចូល​រួម​ពី​អគ្គលេខាធិការ​​​អង្គការ​សហប្រជាជាតិ​ និង​ប្រមុខ​ការ​ទូត​ប្រទេស​១៨​ទៀត ​ដែល​ជា​ប្រទេស ហត្ថលេខី រួម​នឹង​ភាគ​​​គី​​គូ​ជម្លោះ​​​ទាំង​៤​របស់​ខ្មែរ​រួម​មាន ភាគី​សីហនុ​និយម ឬ​ហ៊ុន​ស៊ិនប៉ិច, ភាគី​អ្នក​ជាតិ​និយម រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​របស់​លោក​​ សឺន សាន, ភាគី​ខ្មែរ​ក្រហម​របស់​ប៉ុលពត និង​ភាគី​​រដ្ឋ​កម្ពុជា​របស់​លោក ហ៊ុន​ សែន​។

 

​ឯកសារ​យោង​បញ្ជាក់​ថា គោលដៅ​៣​ធំ​បំផុត​របស់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ៖

 

​១- រៀប​ចំ​ឲ្យ​មាន​សន្ដិត​ភាព​​ឡើង​វិញ​សម្រាប់​ កម្ពុជា ដោយ​ទទួល​យក​កិច្ច​​​ឈប់​បាញ់​ និង​ការ​រំសាយ​អាវុធ​នៅ​ក្នុង​ជួរ​កង​ទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំង​មូល​ ព្រម​ទាំង​ការ​ដក​កង​ទ័ព​​បរទេស​ចេញ​ពី​កម្ពុជា។

 

២- ​ការ​បង្កើត​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​ការ​​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ធម្មនុញ្ញ​នៅ​កម្ពុជា (​ចាប់​ផ្ដើម​១៩៩៣​​)។

 

៣- ការ​ពារ​ ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ពេញ​សិទ្ធ​មួយ ដោយ​ធានា អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​មិន​អាច​រំលោភ​បាន​​នូវ​ទឹក​ដី អព្យាក្រឹតភាព​ និង​ឯក​ភាព​ជាតិ​របស់​ខ្លួន។​

 

ប្រទេស​​ជា​ហត្ថលេខី​ទាំង​១៨​​​នៃ​កិច្ច​ព្រម​ព្រៀង​​ ២៣​តុលា​​​មាន​ដូច​ជា៖ ​សមាជិក​អចិន្ត្រៃយ៍​​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ទាំង​៥​គឺ អាមេរិក អង់គ្លេស បារាំង ចិន និង​​សហភាព​សូវៀត រួម​ទាំង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​ ឡាវ ថៃ សិង្ហបុរី វៀតណាម ហ្វីលីពីន និង​ព្រុយណេ​។ មាន​ទាំង​ប្រទេស យូហ្គោស្លាវី កាណាដា ជប៉ុន អូស្ត្រាលី និង ឥណ្ឌា៕ ​​​​

អត្ថបទថ្មី