គ្រាប់​ទី​១​របស់ Di Maria និង CR7 នៅ Man Utd ស្រដៀង​គ្នា? (វីដេអូ)

  • 2014-09-17 23:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel Di Maria បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្រោយ​ផ្ទេរ​ពី​​​ Real Madrid មក​កាន់ Manchester United ព្រម​ទាំង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​១​បាន​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​គ្រាប់​បាល់​១គ្រាប់​ដែល​​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ស៊ុត​ចូល​ក្រុម QPR នោះ គឺ​ស្រដៀង​ទៅ​នឹង​គ្រាប់​ទី​១​របស់ ​Cristiano Ronaldo កាល​​ចូល​លេង​ឲ្យ​បិសាច​ក្រហម​ នា​​ឆ្នាំ​២០០៣​ ដែរ។

 

 

គ្រាប់​បាល់​របស់​កីឡាករ​លេខ​៧ ទាំង​២ គឺ​កើត​ចេញ​ពី​ការ​​ទាត់​បាល់​ពិន័យ​ហ្រ្វីឃីក​ដូច​គ្នា ហើយ​បាល់​បាន​បុក​នឹង​ដី​ មុន​នឹង​លោត​ចូល​ទី​ដូច​គ្នា​ថែម​ទៀត​ផង។ អ្វី​ដែល​ខុស​គ្នា​ គឺ​គ្រាន់​តែ​គ្រាប់​បាល់​របស់ Di Maria កើត​ចេញ​ពី​ការ​ទាត់​ជើង​ឆ្វេង​ពី​ស្លាប​ស្ដាំ ចំណែក​បាល់ Ronaldo ទាត់​ជើង​ស្ដាំ​ ចេញ​ពី​ស្លាប​ឆ្វេង​ប៉ុណ្ណោះ។​

 

Ronaldo បាន​លេង​ឲ្យ Man Utd ចាប់​​ពី​ឆ្នាំ​២០០៣​ ​មុន​ផ្លាស់​ទៅ​ Real Madrid នៅ​ឆ្នាំ​២០០៩ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១១៨។ គ្រាប់​បាល់​ដំបូង​របស់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នេះ នៅ​ពេល​បិសាច​ក្រហម ស៊ី Portsmouth ៣-០ នៅ​ឆ្នាំ២០០៣។​ ចំណែក​ Di Maria វិញ​ បាន​លេង​ឲ្យ Real Madrid ចាប់​ពី​ឆ្នាំ​២០១០ មុន​ផ្លាស់​មក​កាន់​បិសាច​ក្រហម​​ក្នុង​រដូវ​កាល​នេះ។

 

មើល​តិច​មើល៍ ថា​តើ​គ្រាប់​បាល់​ដំបូង​របស់​អ្នក​ទាំង​២ ពិត​ជា​ស្រដៀង​គ្នា​មែន​ឬ​យ៉ាង​ណា? តើ​មួយ​ណា​ស៊ុត​ឡូយ​ជាង​រវាង CR7 និង Di Maria?

វីដេអូ​គ្រាប់​ទី​១ របស់ Ronaldo នៅ Man Utd៖

http://youtu.be/DwcwApKkkSs

វីដេអូ​គ្រាប់​ទី​១ របស់ Di Maria នៅ​ Man Utd៖

http://youtu.be/ot3WIsvR_3s

ប្រែសម្រួលដោយៈ អូន​ សៅណាត

ប្រភពៈ​SportsKeeda

អត្ថបទពេញនិយម