ព្រឹក​នេះ ឆាយ វីរៈយុទ្ធ ​​ចូលរួម​បរិច្ចាគ​ឈាម បង្ហាញ​ក្ដី​ស្រលាញ់

  • 2016-02-14 20:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ១៤ កុម្ភៈ​ គឺជាទិវា​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ហើយ​កំពូល​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់ដេ​ លោក ឆាយ វីរៈយុទ្ធ ក៏​បាន​បង្ហាញ​សេចក្ដី​ស្រលាញ់​ទៅ​មនុស្ស​ទាំងអស់​ដែល​នៅ​ជុំវិញ​ខ្លួន​ ដោយ​បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅ​មន្ទីរពេទ្យ​អង្គឌួង។ ម្ចាស់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ” ក៏​បាន​និយាយ​ប្រាប់ Sabay ដែរ​ថា "មក​ដល់​ពេល​នេះ​ខ្ញុំ​បាន​បរិច្ចាគ​ឈាម​ពីរ​ដង​មក​ហើយ នឹង​​ថ្ងៃ​នេះ​គឺ​ស្រប​​ជាមួយ​ទិវា​បុណ្យ​សេចក្ដី​ស្រលាញ់ ដូចនេះ​ការ​បរិច្ចាគ​ឈាម​ដើម្បី​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​មនុស្ស​គ្រប់​រូប”៕

 

 
 
 
 
 
 

អត្ថបទ​៖ទ្រី រ៉ាវី

រាយការណ៍៖ ខុត សីហា

រូបភាព៖ទូរសព្ទ