កសិករ​ចិន​​ចំណាយ​ពេល១០​ឆ្នាំ ​សង់​ផ្ទះ​កម្ពស់​​៧​ជាន់​ ​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល

  • 2016-02-15 16:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កសិករ​ជនជាតិ​ចិន​​ម្នាក់​ ​បាន​ចំណាយ​ពេល​​ជាង​ ១០​ឆ្នាំ ​​ក្នុង​ការ​សាងសង់​ផ្ទះ​​ដ៏​ចម្លែក​​មួយ​​​កន្លែង​​ពី​ការ​តម្រៀប ​​​​​​ដុំ​ថ្ម​ ​ឈើ និង​​​​ដី​ឥដ្ឋ​​ បន្តុប​លើ​គ្នា​យ៉ាង​​នឹងថ្កល់​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។

 

កសិករ​រូប​នេះ​មាន​ឈ្មោះ Hu Guangzhou អាយុ ៥៥​ឆ្នាំ ​រស់​នៅ​​ស្រុក Linqu ខេត្ត​សានទុង និង​​​​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​គាត់​សង់​បែប​នេះ​គឺ​ដើម្បី​​​ទទួល​​​បងប្អូន​ប្រុស​​របស់​ខ្លួន​ត្រលប់​មក​វិញ​ ​ប៉ុន្តែ​ពួក​គេ​បាន​ស្លាប់​បាត់​​រយៈ​ពេល ១០ឆ្នាំ​មក​ហើយ។

 

រូប​រាង​សំណង់​អគារ​ចម្លែក​នេះ ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​​​ទៅ​នឹង​​អគារ​ដ៏​ល្បី​ឈ្មោះ​​​ក្នុង​រឿង​តុក្កតា​ជប៉ុន ​Howl's Moving Castle​ ។ បុរស​រូប​នេះ​បាន​សង់​​​គ្រឹះ​​​ផ្ទះ​រយៈ​ពេល ៥​ឆ្នាំ ​និង​​បន្ថែម​​កម្ពស់​​ទៀត​នៅ​រយៈ​ពេល ៣​ឆ្នាំ​បន្ទាប់​។

 

លោក​​​​​បាន​ធ្លាក់​ខ្លួន​ឈឺ ​​ក្រោយ​ពី​​បញ្ចប់​​​សាងសង់​ជាន់​ទី​ពីរ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​​ជា​ច្រើន​ខែ ​​និង​ចុងក្រោយ​បាន​សង់​​បន្ត ​និង​​រហូត​ដល់​ដំបូល។ ​​​គ្រឿង​សម្រាប់​សាងសង់​សំខាន់​ជាង​គេ​គឺ​ដីឥដ្ឋ និង​ដុំ​ថ្ម ​ដែល​ដើរ​ប្រមូល​បានតាម​​​រុញ​​រទេះ​ នៅ​តំបន់​ក្បែរ​​​គាត់​​​រស់​នៅ​។

 

​បងប្អូន​ប្រុស​​របស់​លោក Hu ​បាន​ស្លាប់​​ជាង​មួយ​ទសវត្ស​កន្លង​ទៅ ​​​​ប៉ុន្តែ​លោក​ Hu ​មាន​អារម្មណ៍​ថា​ពួក​គេ​នៅ​រស់​នៅឡើយ​ ហើយ​ថ្ងៃ​ណា​មួយ​ពួកគេ​នឹង​មក​រស់​នៅ​​ក្នុង​ផ្ទះ​ដែល​លោក​បាន​សង់។ ​​​កសិករ​ដដែល​ ​តែង​តែ​ជួសជុល​ រុះរើ ​និង​ពង្រឹង​​គុណភាព​សំណង់​ នៅ​ពេល​​ទំនេរ។

 

​គាត់​តែង​តែ​ទទួល​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល ​​៣ខែ​ម្ដង ​ព្រោះ​គាត់​មាន​ជីវភាព​ក្រខ្សត់។ សំណង់​ទាំង​នេះ ​​នៅ​តែ​ទាក់ទាញ​​​ភ្នែក​មហាជន ​ពេល​ដែលគេ​​ធ្វើ​ដំណើរ​កាត់​៕

 

 

 

 

 

ចុចអាន៖ ផ្ទះ ៤ ប្រភេទនាំមក​​​គ្រោះថ្នាក់ រឿង​ក្ដៅក្រហាយ បើ​សង់​​មិន​បាន​គិត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព​៖ Daily Mail