អ្នក​ជំនាញ​អង់គ្លេស៖​ ប្រើ​តែ​ខ្មៅ​ដៃ ក៏​អាច​បំបាត់​​​អាការៈ​ឈឺ​ក្បាល​បាន​ដែរ

  • 2016-02-15 18:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បរិយាកាស​​​​​មមាញឹក​អាប់អួ​​នៅ​កន្លែង​ធ្វើ​ការ ឬ​​​សូរសម្លេង​​រំខាន​ពី​ក្មេង​​​ៗ អាច​ជា​​​​​សំពាធ​​មួយ​ធ្វើ​ឲ្យ​​​​មនុស្ស​​មាន​អាការៈ​ឈឺ​ក្បាល​​​។ ប៉ុន្តែ​មុន​នឹង​រក​​​​ថ្នាំ​ឈឺ​ក្បាល​លេប អ្នក​ជំនាញ​ខាង​សុខភាព​​មក​ពី​អង់គ្លេស​ បាន​បង្ហាញ​ពី​ដំណោះ​ស្រាយ​សាមញ្ញ​មួយ​ ដោយ​គ្រាន់​តែ ខាំ​ខ្មៅ​ដៃ។

 

អ្នក​ស្រី​វេជ្ជបណ្ឌិត​ Jane Leonard ដែល​មាន​គ្លីនិក នៅ​ទី​ក្រុង ឡុងដុង និង Menchester ប្រទេស​អង់គ្លេស បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Express Online ថា ភាព​តាន​តឹង​ដូច ជា​ ស្ត្រែស ភាព​ថប់​អារម្មណ៍ នឿយ​ហត់​អស់​កម្លាំង និង អារម្មណ៍​ពិបាក​ចិត្ត ជា​​ការ​​កត្តា​បង្ក​ឲ្យ​មាន​ការ​អាការៈ​ឈឺ​ក្បាល​ខ្លាំង​។​​ ដំណើរ​កន្ត្រាក់​សាច់​ដុំ មុខ ក ថ្គាម និង លលាដ៍ក្បាល ព្រម​ទាំង​ អាការៈ​​សាច់​ដុំ​ថ្គាម​ឡើង​រឹង​ណែន ឬ​ការ​សង្កៀត​ធ្មេញ​​កំលុង​ពេល​គេង ក៏​ជា​បញ្ហា​​ទាក់​ទង​ ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺ​ក្បាល​ផង​ដែរ។

 

អ្នក​ស្រី​វេជ្ជបណ្ឌិត​បន្ត​ថា ការ​​ខាំ​​ខ្មៅ​ដៃ​ដាក់​​នៅ​ចន្លោះ​ធ្មេញ អាច​បន្ធូរ​អាការៈ​​សាច់​ដុំ​ថ្គាម​​បាន ដែល​​​វា​ជា​លំហាត់​ប្រាណ​​មួយ​ជួយ​​​​ឲ្យ​សាច់​ដុំ​​ដែល​មាន​​​នៃ​ចលនា​ទំពា​ធូរ​ស្បើយ នាំ​ឲ្យ​​អាការៈ​ឈឺ​ក្បាល​បាន​ធូរ​ស្រាល​​។

 

ថ្គាម​ជា​​​ផ្នែក​មួយ​ដែល​​ជា​កន្លែង​​​ជាប់​ទាក់​ទង​និង​ផ្នែក​​​ដទៃ​ទៀត​នៃ​រាង​កាយ ដូច​ជា​ត្រចៀក ឆ្អឹង​ថ្គាម និង​លលាដ៍ក្បាល​​​ ជា​លក្ខណៈ​ស្មុគ​ស្មាញ ដូច​នេះ​ ​បញ្ហា​ណា​មួយ​ធ្វើ​ឲ្យ​​វា​ជាប់​គាំង អាច​បង្ក​ឲ្យ​មាន​​ការ​ឈឺ​ក្បាល។

 

យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​សុខភាព​​ជា​ច្រើន​ទៀត បង្ហាញ​ថា អាការៈ​ឈឺ​ក្បាល​​កើត​ឡើង​​​ពី​មូល​ហេតុ​ជា​ច្រើន​ទៀត។ ចំពោះ​វិធី​ខាង​​​លើ​ គ្រាន់​តែ​ជា​​វិធី​សាស្ត្រ​​មួយ​​​​ ​ក្នុង​ចំណោម​វិធី​បំបាត់​​អាការៈ​ឈឺ​ក្បាល​ជា​ច្រើន​ទៀត៕

 

ចុចអាន៖ ព្យាបាល​អាការ​ឈឺក្បាល​តាម​វិធី​ងាយៗ ​ដោយ​មិន​​បាច់​លេប​ថ្នាំ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​

​​​​​​​​​​​

​​​​​​​​​