កន្លាត​យន្ត​ ​ជា​ឧបករណ៍​ជួយ​សង្គ្រោះ​មនុស្ស​នា​ពេល​ខាង​មុខ​

  • 2016-02-15 22:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ក្រោយ​ពេល​មាន​ករណី​បាក់​ដី​ រឺ​អគារ​ដួល​រលំ​តែង​តែ​មាន​មនុស្ស​កប់​ក្នុង​ហេតុការណ៍​ទាំង​នោះ​ ដែល​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​តែង​តែ​ជួប​ប្រទះ​។

 

ដូច​នេះ​ទើប​មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ផលិត​កន្លាត​យន្ត​មួយ​ប្រភេទ​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ស្វែងរក​ជន​រងគ្រោះ​ក្នុង​គំនរ​បាក់បែក​នានា។​ ពួក​គេ​ពន្យល់​ថា​មូល​ហេតុ​ដែល​ពួក​គេ​ផលិត​កន្លាត​យន្ត​ដែល​មាន​រូបរាង​ដូច​សត្វ​កន្លាត ​ព្រោះ​រាងកាយ​របស់​សត្វ​ប្រភេទ​នេះ​វា​អាច​ទ្រាំទ្រ​ជា​មួយ​នឹង​ការ​សង្កត់​នៃ​ទម្ងន់​របស់​វា​ផ្ទាល់​រហូត​ដល់​ ​៦០០ដង​ដោយ​គ្មាន​បញ្ហា។ មិន​ត្រឹម​តែ​អាច​ទ្រាំ​ទ្រ​ជា​មួយ​នឹង​កម្លាំង​សង្កត់​បាន​ ​សត្វ​កន្លាត​ថែម​ទាំង​អស់​ផ្លាស់​ទី​បាន​យ៉ាង​លឿន​ដោយ​ក្នុង​មួយ​វិនាទី​ពួក​វា​អាច​ផ្លាស់​ទី​បាន​ប្រវែង​​ ៥០ដង​ ​នៃ​ខ្លួន​របស់​ពួក​វា​។​

 

 

ព្រោះ​តែ​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ​ហើយ​ទើប​អ្នក​វិទ្យាសាស្ត្រ​ផលិត​កន្លាត​យន្ត​ឡើង​ ដោយ​គេ​ជឿ​ថា​កន្លាត​យន្ត​អាច​សម្រួល​ដល់​ការ​ស្វែងរក​នានា​ក្នុង​ស្ថានភាព​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន​។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​​កន្លាត​យន្ត​នេះ​គឺ​អាច​មាន​តម្លៃ​មិន​លើស​ពី​ ១០ដុល្លារ​ទេ​ក្នុង​មួយ​គ្រឿង​។

 

Scientists built a robo-roach that's as tough as the real thingCockroaches are the worst, but scientists have figured out how to replicate what makes them indestructible.

Posted by Quartz on Tuesday, February 9, 2016

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖cbsnews

អត្ថបទពេញនិយម
អត្ថបទថ្មី