Samsung ផលិតទាហាន Robot ដ៏ទំនើបអាចសម្លាប់សត្រូវផុយៗ
- 2014-09-17 23:26:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ផលិតទាហាន Robot ដ៏ទំនើបអាចសម្លាប់សត្រូវផុយៗ
ចន្លោះមិនឃើញ
Samsung បានបង្កើត Robot ពិឃាដថ្មីមួយឈ្មោះ SGR-1 ដែលអាចសម្លាប់សត្រូវលើសមរភូមិក្នុងចម្ងាយ ៣ គីឡូម៉ែត្របានយ៉ាងមានប្រសិទ្ធភាព។ អាវុធដ៏ទំនើបនេះត្រូវបានបំពាក់កាំភ្លើងយន្តទំហំ ៥,៥ មម និងអាចបំផ្លោងគ្រាប់បែកទំហំ ៤០មម បាន។
បច្ចេកវិទ្យាថ្មីរបស់ Samsung នេះត្រូវកូរ៉េខាងត្បូងយកមកប្រើដើម្បីពង្រឹងវិស័យយោធារបស់ខ្លួនឲ្យខ្លាំងឡើងមួយកម្រិតទៀត ពិសេសគឺនៅបណ្ដោយព្រំដែនជាប់កូរ៉េខាងជើងដែលជាសត្រូវចាស់វស្សា។
“ទាហានមនុស្សងាយនឹងអស់កម្លាំង និងបាត់បង់ការផ្ចង់ស្មារតីទៅតាមពេលវេលា។ តែ Robot ថ្មីនេះ មានប្រព័ន្ធឈ្លបការណ៍ស្វ័យប្រវត្តិ ដែលមិនមានចន្លោះប្រហោងឲ្យសត្រូវដែលមានរូបរាងស្រដៀងនឹងមនុស្សចូលមកបានឡើយ"។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុនដៃគូ Samsung Techwin លោក Huh Kwang-hak។ ទោះជាយ៉ាងណា Robot អាវុធដ៏ទំនើបនេះនៅតែត្រូវការមនុស្សគ្រប់គ្រង។ ពេលចាប់បានសញ្ញាអាសន្នណាមួយវា នឹងបញ្ជូនព័ត៌មានដល់មណ្ឌលបញ្ជាភ្លាមៗ ហើយអ្នកបញ្ជាអាចប្រើប្រព័ន្ធបញ្ជាដោយសំឡេង និងមើលកាមេរ៉ាវីដេអូឆ្លើយឆ្លងមុននឹងសម្រេចបញ្ជាឲ្យបាញ់ចេញ។
ប្រភពដដែលបញ្ជាក់ថា SGR-1 ត្រូវបានសាកល្បងលើកដំបូងក្នុងឆ្នាំ ២០០៦។ តាមការវាយតម្លៃ វាមានតម្លៃក្នុងមួយគ្រឿងប្រហែល ២ សែនដុល្លារអាមេរិក តែមិនដឹងច្បាស់ពីចំនួនជាក់លាក់ដែលកូរ៉េខាងត្បូងកំពុងដាក់ពង្រាយតាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងជើងទេ។
មើលវីដេអូវាយប្រហាររបស់ SGR-1៖
http://youtu.be/L5h8BtpKuFAអាន៖ម៉ាករថយន្តល្បីៗលំដាប់ពិភពលោកមានលក់ព្រាតពេញទីផ្សារស្រុកខ្មែរ
ប្រែសម្រួល៖ សីហា ប្រភព៖ Dailymail