​ម៉ាក​រថយន្ត​ល្បីៗ​​​លំដាប់​ពិភពលោក​មាន​លក់​ព្រាត​ពេញ​ទីផ្សារ​ស្រុក​ខ្មែរ

  • 2014-09-17 16:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ត្រូវ​មើល​ឃើញ​ទីផ្សារ​ប្រើប្រាស់​រថយន្ត​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ។ តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តម្រូវការ​ប្រើប្រាស់​រថយន្ត​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​ ហេតុ​នេះ​ទើប​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ក្នុង​ការ​បោះ​មូលដ្ឋាន ក្នុង​ការ​នាំ​ចូល​រថយន្ត​ម៉ាក​ល្បីៗ​មក​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​មួយ​នេះ។

 

បើ​រាប់​ត្រួសៗ​មាន​​ម៉ាក​រថយន្ត​ល្បីៗ​លំដាប់​ពិភពលោក​មិន​ក្រោម ២០ ដែល​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្រប​ច្បាប់ នាំ​ចូល​និង​ចែកចាយ​ពាសពេញ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

1/ ក្រុមហ៊ុន អអិមអេ ខេមបូឌា (RMA Cambodia) ដែល​ទទូល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ Ford, Land Rover និង Jaguar

 

 

2/ ក្រុមហ៊ុន Toyota (Cambodia) ដែល​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក Toyota

 

 

3/ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែល​ទទួល​សិទ្ធិ​​នាំ​ចូល​រថយន្ត​ម៉ាក Hyundai

 

 

4/ក្រុមហ៊ុន HGB Auto Co., Ltd ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក Mazda មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា

 

 

5/ ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា អិលធីឌី (Motor Image Cambodia LTD) នាំចូល​និង​ចែក​ចាយ​ផ្ដាច់មុខ​រថយន្ត​ម៉ាក ស៊ូបារុ (Subaru)

 

 

6/ ក្រុមហ៊ុន ភ្នំពេញ​ហុងដា ដែល​ទទួល​សិទ្ធិ​ផ្ទាល់​ពី​ក្រុមហ៊ុន Honda Motors Co., Ltd របស់​ជប៉ុន​ក្នុង​ការ​នាំ​ចូល​ លក់ និង​ចែកចាយ​រថយន្ត​ហុងដា​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា

 

 

7/ ក្រុមហ៊ុន Premium Auto Imports Co., Ltd ជា​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​រថយន្ត​ម៉ាក BMW

 

 

8/ ក្រុមហ៊ុន Automotive Asia (Cambodia) Ltd ជា​ក្រុមហ៊ុន​ចែក​ចាយ​ផ្លូវ​ការ​រថយន្ត Audi នៅ​ក្នុង​ប្រទេស​​កម្ពុជា

 

 

9/ ក្រុមហ៊ុន ហ៊ុងហ៊ាប ជាក្រុមហ៊ុន​ទទួល​​សិទ្ធិ​ចែកចាយ​រថយន្ត​ម៉ាក​មែសឺដេស​ និង Volkswagen នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា

 

 

 

10/ ក្រុមហ៊ុន​ ណារីតា​ម៉ូតូ​ឃែរ (ខេមបូឌា)​ ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ផ្តាច់​មុខ​ម៉ាក​នីសាន់

 

 

11/ ក្រុមហ៊ុន OMC ជា​ក្រុមហ៊ុន​នាំចូល​រថយន្ត Suzuki ពី​ប្រទេស​ជប៉ុន

 

 

12/ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែល​បាន​ទទួល​សិទ្ធិ​ផ្ទាល់​នាំ​ចូល និង​លក់​ចែក​ចាយ​រថយន្ត​ភីកអាប់ ISUZU

 

 

13/ ក្រុមហ៊ុន មីតស៊ុយ ខេមបូឌា​ដែល​ជា​ក្រុមហ៊ុន​នាំចូល​រថយន្ត Mitsubishi សម្រាប់​ទីផ្សារ​កម្ពុជា

 

 

14/ ក្រុមហ៊ុន United Auto Trading ជា​ក្រុមហ៊ុន​នាំ​រថយន្ត​ឆេវរ៉ូឡេត (Chevrolet) សម្រាប់​ទីផ្សារ​កម្ពុជា

 

 

15/ ក្រុមហ៊ុន A&A AUTOGROUP ជា​ក្រុមហ៊ុន​នាំ​រថយន្ត​ KIA សម្រាប់​ទីផ្សារ​កម្ពុជា

 

 

16/ ក្រុមហ៊ុន ​Worldwide Garage ដែល​នាំ​ចូល​រថយន្ត​ផ្ដាច់មុខ Great Wall ពី​ប្រទេស​ចិន

 

 

17/ ក្រុមហ៊ុន Precision Cars (Cambodia​) Limited ដែល​នាំ​ចូល​និង​ចែក​ម៉ាក​រថយន្ត Porsche ពី​អាល្លឺម៉ង់​

 

 

18/ ក្រុមហ៊ុន Roll-Royces Motor Car Phnom Penh ដែល​នាំ​ម៉ាក​រថយន្ត​លំដាប់​ប្រណិត Roll-Royces នៅ​ទីផ្សារ​ប្រទេស​កម្ពុជា

 

 

ប្រិយមិត្ត​ចាប់​អារម្មណ៍​រថយន្ត​ម៉ាក​មួយ​ណា​ដែរ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា