រក​ឃើញ​បវរកញ្ញា​កែ​ភេទ​ថៃ​កំពុង​ល្បី​​ មុខដូច​នាយ​ចយ​​ដល់​ក

  • 2016-02-17 17:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​​ថៃ​មាន​សម្បុរ​ខ្មៅ​ស្រអែម​និង​រូប​រាង​ស្គម​ស្ដើង​ម្នាក់​កំពុង​ត្រូវ​បាន​គេ​ស្វែង​រក​យ៉ាង​ខ្លាំង​នៅ​លើ​​បណ្ដាញ​សង្គម​។

 

 

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រូបភាព​របស់​​នារី​​ថៃ​ម្នាក់​ដែល​​មាន​រូប​សម្បត្តិ​ប្លែក​ពី​នារី​ធម្មតា ​កំពុង​តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook របស់​ថៃ​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​គណនី​របស់​ពួក​គេ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ Facebook នៅ​ខ្មែរ​ចាប់​អារម្មណ៍​ទៅ​លើ​នារី​មួយ​នេះ​នោះ​គឺ នាង​មាន​ទម្រង់​មុខ​ដូច​តារា​កំប្លែង​ខ្មែរ​​នាយ​ចយ​បេះ​ដាក់។

 

 
 

ត្រូវ​បាន​គេ​ប្រៀបធៀប​ដូច Happy Polla នារី​ខាង​លើ​បាន​​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជាជន​ថៃ​ដោយ​ស្ទីល​សំលៀកបំពាក់​​ក៏​ដូច​ជា​ការ​ផាត់​មុខ​បែប​ប្លែក​​ៗ​របស់​ខ្លួន។ គេ​សង្កេត​ឃើញ​ថា បើ​ទោះ​បី​ជា​​​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ដូច​ជា ទៅ​ទិញ​ទំនិញ​ឬ​ដើរ​លេង ក៏​នារី​​រូប​នេះ​ស្លៀក​រ៉ូប​អូស​ដី​និង​ពាក់​មកុដ​ដូច​ទៅ​ប្រកួត​បវរកញ្ញា​ដែរ។

 

 

តាម​គណនី​ផ្ទាល់​ខ្លួន​របស់​នារី​មួយ​នេះ គេ​បាន​ដឹង​ថា​នាង​គឺ​ជា​មនុស្ស​ប្រុស​កែ​ភេទ​មក​ជា​ស្រី​ហើយ​ហាក់​មាន​ទំនុក​ចិត្ត​នឹង​រូប​សម្បត្តិ​របស់​ខ្លួន​ខ្លាំង​ណាស់ ព្រម​ទាំង​បាន​​ចូល​រួម​ប្រលង​ការ​ប្រកួត​បវរកញ្ញា​សម្រាប់​អ្នក​កែ​ភេទ​ទៀត​ផង​។ ដោយ​សារ​តែ​មាន​ចំនួន​អ្នក​តាម​ដាន​ជាង ៦​ម៉ឺន​នាក់​នៅ​លើ Facebook ផ្ទាល់​ខ្លួន ដូច​នេះ​ហើយ​រាល់​រូបភាព​ក៏​ដូច​ជា​វីដេអូ​ឃ្លីប​ដែល​នាង​បង្ហោះ​សុទ្ធ​តែ​ទទួល​បាន like, commnet ក៏​ដូច​ជា​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​នាង​មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​គឺ​ព្រម​ទាំង​រាល​ដាល​ដល់​ប្រទេស​ជិត​ខាង​ទៀត​ផង។ បច្ចុប្បន្ន នារី​កែ​ភេទ​ម្នាក់​នេះ​កំពុង​តែ​រស់​នៅ​ខេត្ត Nakhon Si Thammarat ភាគ​ខាង​ត្បូង​ប្រទេស​ថៃ៕

 

 
 
 

ចុចអាន៖បវរកញ្ញា​អូស្ត្រាលី​រលាក​មុខ​ធ្ងន់ធ្ងរ​ ព្រោះ​ត្រូវ​គេ​គប់​គ្រាប់​បែក​ដាក់

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14