បវរកញ្ញាអូស្ត្រាលីរលាកមុខធ្ងន់ធ្ងរ ព្រោះត្រូវគេគប់គ្រាប់បែកដាក់
- 2016-02-17 15:54:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាអូស្ត្រាលីរលាកមុខធ្ងន់ធ្ងរ ព្រោះត្រូវគេគប់គ្រាប់បែកដាក់
ចន្លោះមិនឃើញ
បវរកញ្ញាអូស្ត្រាលីវ័យ ២៨ ឆ្នាំត្រូវរងគ្រោះដោយគ្រាប់បែក ខណៈកំពុងសម្រាកនៅក្នុងបន្ទប់ជាមួយមិត្តប្រុស។
Felicia Djamirze អតីតបវរកញ្ញាអន្តរជាតិនិង បវរកញ្ញាទេសចរណ៍របស់អូស្ត្រាលី បានឲ្យដឹងថាក្រុមប៉ូលិសបានគប់គ្រាប់បែកចូលក្នុងបន្ទប់គេងរបស់នាង ពេលនាងនិងមិត្តប្រុសកំពុងសម្រាកនៅទីនោះ។ក្រោយព្រឹត្តិការណ៍ដ៏រន្ធត់នេះ Felicia ត្រូវរលាកកម្រិតទី៣។
Felicia និងមិត្តប្រុស
Djamirze ដែលកំពុងនៅព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយកាលពីថ្ងៃចន្ទនេះបានប្រាប់ថានាងអាចពិការភ្នែកស្ដាំជារៀងរហូត ព្រមទាំងត្រូវវះកាត់ដៃដែលត្រូវរងរបួសរបស់ខ្លួនផងដែរ។
ស្របនឹងគ្នានេះដែរ ភ្នាក់ងារប៉ូលិសក្រុង Queenland បានអះអាងថាពួកគេបានរកឃើញអាវុធខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងគ្រឿងញៀន២គីឡូក្រាមនៅក្នុងបន្ទប់របស់បវរកញ្ញារូបនេះក្នុងពេលធ្វើការបោសសំអាតគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់។
យ៉ាងណាមិញ Felicia បានច្រានចោលការចោទប្រកាន់នេះមកលើខ្លួន។ លោក Chris Ford មេធាវីរបស់បវរកញ្ញាអន្តរជាតិអូស្ត្រាលីឆ្នាំ ២០១៣ បានឲ្យដឹងថា ប៉ូលិសមិនឲ្យកូនក្ដីរបស់ខ្លួនពិនិត្យមើលមុខរបួសរបស់នាងហើយក្នុងរយៈពេល ៤០ នាទីក៏គ្មានក្រុមសង្គ្រោះបន្ទាន់ណាមកជួយដែរ។ មេធាវីរូបនេះក៏បានបន្ថែមទៀតថា៖ "ក្រុមប៉ូលិសបានបោលចូលផ្ទះរបស់នាងដូចក្រុមខោវប៊យ ហើយប៊ិះនឹងសម្លាប់កូនក្ដីរបស់ខ្ញុំ"៕
ចុចអាន៖នារីអភ័ព្វពកថ្ងាស វៀចមុខ ប្រែស្អាតដូចបវរកញ្ញាក្រោយ៦៤ថ្ងៃ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail