នារីអភ័ព្វពកថ្ងាស វៀចមុខ ប្រែស្អាតដូចបវរកញ្ញាក្រោយ៦៤ថ្ងៃ
- 2016-02-15 21:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីអភ័ព្វពកថ្ងាស វៀចមុខ ប្រែស្អាតដូចបវរកញ្ញាក្រោយ៦៤ថ្ងៃ
ចន្លោះមិនឃើញ
ដោយសារតែទទួលបានវះកាត់កែសម្ផស្សបានសម្រេច ឥលូវនេះនារីម្នាក់មកពីប្រទេសកូរ៉េអាចស្លៀករ៉ូបមង្គលការរបស់ខ្លួនដោយលែងមានភាពខ្មាសអៀនទៀតហើយ។
នារីអភ័ព្វ Hyun Kyung បានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយនៅពេលដែលខ្លួនមានអាយុទើបតែ៥ ឆ្នាំ។ នៅពេលនោះ ក្មេងស្រីមកពីប្រទេសកូរ៉េខាងត្បូងរូបនេះត្រូវរថយន្តកុងតឺន័រមួយជិះឆាបក្បាលរបស់នាង។ បើទោះបីជាមានសំណាងរួចផុតពីការស្លាប់ក៏ពិតមែន តែផ្ទៃមុខទាំងមូលរបស់នារីរូបនេះត្រូវខូចខាតទាំងស្រុង។ ថ្ងាសរបស់ Hyun Kyung ត្រូវខូងចូលក្នុង ច្រមុះរបស់នាងត្រូវវៀចមួយចំហៀង ហើយចិញ្ចើមរបស់នាងក៏ដុះតិចជាងមុនដែរ។
ដើម្បីគេចផុតពីជីវិតដែលមានតែភាពខ្មៅងងឹតនេះ នារីកូរ៉េម្នាក់នេះបានសម្រេចចិត្តដាក់ពាក្យសុំជំនួយវះកាត់កែសម្ផស្សនៅក្នុងកម្មវិធីកែសម្ផស្សមួយ។ ជីវិតរបស់នារីដែលធ្លាប់ត្រូវគេរើសអើងរូបនេះបានផ្លាស់ប្ដូរទាំងស្រុងក្រោមការជួយជ្រោមជ្រែងរបស់វេជ្ជបណ្ឌិតល្បីឈ្មោះជាច្រើនរូបមកពីមន្ទីរពេទ្យផ្សេងៗគ្នានៅទីក្រុង សេអ៊ូល។
យ៉ាងណាមិញ ដោយសារតែជួបឧបទ្ទវហេតុពេលនៅក្មេងពេក ទើបឆ្អឹងរបស់ Hyun Kyung បានលូតលាស់ដោយមិនប្រក្រតី អាស្រ័យហេតុនេះការវះកាត់កែសម្ផស្សរបស់នាងត្រូវបានប្រព្រឹត្តឡើងដោយពិបាកបំផុត។
ក្រោយពេលដេកសម្រាកទ្រាំការឈឺចាប់ដែលសល់ពីការវះកាត់អស់រយៈពេល ៦៤ ថ្ងៃ Kyung Hyun ស្ទើរតែមិនជឿភ្នែកខ្លួនឯងចំពោះលទ្ធផលដែលនាងទទួលបាន។ នាងបានប្រាប់ពីអារម្មណ៍របស់ខ្លួនឯងថា នាងពិតជាមានសុភមង្គលចំពោះផ្ទៃមុខថ្មីរបស់ខ្លួនខ្លាំងណាស់។ នៅពេលខាងមុខ នារីស្រស់ស្អាតរូបនេះមានគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសរបស់ខ្លួន ហើយរូបសម្បត្តិថ្មីនេះបានជួយឲ្យនាងរឹតតែជឿជាក់លើខ្លួនឯងជាងមុនទៅទៀត បើទោះបីជាមិត្តប្រុសយូរឆ្នាំរបស់ Kyung Hyun ធ្លាប់ប្រាប់ថារូបសម្បត្តិរបស់នាងគឺគ្មានបញ្ហាសម្រាប់លោកនោះទេ៕
មិត្តប្រុសរបស់ Kyung Hyun នៅតែស្រលាញ់នាងទោះជានាងអាក្រក់ក៏ដោយ
រង់ចាំរយៈពេល ៦៤ ថ្ងៃ
លទ្ធផលចុងក្រោយដែលលើសពីការរំពឹងទុករបស់ Kyung Hyun
ចុចអាន៖Angelina និង Fan Bing Bing មិនដឹងស្លុតចិត្តយ៉ាងណាពេលឃើញរូបក្រមួនទាំងនេះ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14