Messi ​​ជាប់​កំណត់ត្រា​ថ្មី ស៊ុត​គ្រាប់​ទី​៣០០​នៅ​ La Liga យប់​មិញ

  • 2016-02-18 15:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​បាន​ក្លាយ​ជា​កីឡាករ​​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ស៊ុត​បាន​៣០០​គ្រាប់​ នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ La Liga ​បន្ទាប់​ពី​តារា​ឆ្នើម​រូប​នេះ ស៊ុត​២​គ្រាប់​​ជួយ​ក្រុម​ Barcelona ឈ្នះ​ Sporting Gijon ​៣-១ នៅ​ក្រៅ​ដី​យប់​មិញ។

 

 

​​​Messi បាន​ស៊ុត​គ្រាប់​ទី​១​ និង​ជា​គ្រាប់​បាល់​ទី​៣០០​នៅ​ La Liga ​នាទី​ទី​២៥ បន្ទាប់​​ពី​ Luis Suarez ​បញ្ជូន​ឲ្យ​ ប៉ុន្តែ​ត្រូវ​ Carlos Castro ​​ស៊ុត​តាម​ស្មើ​ ១-១ នៅ​២​នាទី​បន្ទាប់។ ដល់​នាទី​៣១ កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ស៊ុត​គ្រាប់​ទី​២ និង​ជា​គ្រាប់​បាល់​ទី​៣០១​នៅ​ La Liga ​ទៀត​ ​ក្រោយ​ការ​បញ្ជូន​ពី​ Suarez ដដែល។ រីឯ​ Suarez ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​បាន​សម្រេច​នៅ​នាទី៦២ ប៉ុន្តែ​ស៊ុត​ចូល​គ្រាប់​ទី​៣​ឲ្យ​ Barca នៅ​នាទៅ​៦៧​វិញ។

 

​​ជ័យ​ជម្នះ​នេះ មាន​ន័យ​ថា​ Barca បាន​នាំ​មុខ​ AT Madrid ​៦​ពិន្ទុ និង​លើ​ Real Madrid ​​៧​ពិន្ទុ ឈរ​កំពូល​តារាង​ La Liga ដដែល ដោយ​មាន​៦០​ពិន្ទុ។

 

រីឯ​ Messi បាន​ស៊ុត​សរុប​នៅ​ La Liga ៣០១​គ្រាប់​​ច្រើន​ដាច់​គេ​ លើ​ Telmo Zarra ៥០​គ្រាប់ និង​លើ​ Cristiano Ronaldo ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​៣ (ស៊ុត​បាន​២៤៦​គ្រាប់) ចំនួន​៥៥​គ្រាប់៕

 

 

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

អត្ថបទពេញនិយម