គូស្នេហ៍រឿង "Hormones” March និង PunPun ចែកផ្លូវគ្នាហើយ
- 2016-02-18 17:40:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍រឿង "Hormones” March និង PunPun ចែកផ្លូវគ្នាហើយ
ចន្លោះមិនឃើញ
តារាសម្ដែងថៃ Chutavuth Pattarakampol (March) និង Sutatta Udomsilp (PunPun) ដែលចាប់ផ្ដើមស្រលាញ់គ្នាក្រោយពេលសហការក្នុងរឿង "Hormones” នោះបានបែកគ្នាហើយ ដោយមូលហេតុត្រូវបានភាគីទាំងពីរបញ្ជាក់ថា ដោយសារការគិតរបស់ពួកគេមិនដូចគ្នា។
ស្នេហាមួយទៀតរបស់តារាសម្ដែងថៃត្រូវបែកបាក់ នៅពេល Chutavuth ដើរតួ Phu និង Sutatta ដើរតួ Teoi ក្នុងរឿង "Hormones: The Series” បញ្ចប់ចំណងស្នេហ៍របស់ពួកគេកាលពីថ្មីៗនេះ។ តារាប្រុសកើតឆ្នាំ ១៩៩៣ បានប្រកាសថា រូបគេនិងអតីតមិត្តស្រីមិនមែនជាសង្សារនឹងគ្នាទៀតទេ ហើយតារាអាយុ ២២ ឆ្នាំនេះឥលូវចាត់ទុក Sutatta ត្រឹមតែជាប្អូនស្រីតែប៉ុណ្ណោះ។
អ្នកគាំទ្ររបស់តារាវ័យក្មេងទាំងពីរបានសង្ស័យពីចំណងស្នេហ៍មួយនេះរយៈពេល១ខែហើយ ដោយអាកប្បកិរិយារបស់ពួកគេមិនដូចពីមុន។ ជាមួយគ្នានេះដែរ អតីតគូស្នេហ៍បានប្រាប់ថាពួកគេបែកគ្នាមិនមែនដោយសារតែមានអ្នកទី៣មកជ្រែកជ្រៀតអ្វីនោះទេ ហើយនៅតែរក្សាទំនាក់ទំនងល្អដូចមុនដដែល។ នៅពេលព័ត៌មានតារា២ដួងនេះចែកផ្លូវគ្នាបែកធ្លាយចេញក្រៅ ក្រុមអ្នកគាំទ្ររបស់អ្នកទាំង២បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយទាមទារឲ្យអ្នកទាំង២ត្រលប់មករកគ្នាវិញ៕
ចុចអាន៖រកឃើញបវរកញ្ញាកែភេទថៃកំពុងល្បី មុខដូចនាយចយដល់ក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖gossipstar