មាន​ល្ពៅ ចង់​​បង្អែម? តោះ!សាក​រូបមន្ត​ងាយ​ៗ ធ្វើ​សង់​ខ្យា​ល្ពៅ​ដ៏​ឈ្ងុយ​ឆ្ងាញ់

  • 2016-02-18 21:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង់​ខ្យា​ល្ពៅ​ ជា​បង្អែម​មួយ​​ប្រភេទ​ ដែល​​បង​ប្អូន​ខ្មែរ យើង​​និយម​​​ធ្វើ​​​​​​​ញ៉ាំ ដោយ​សារ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​​ងាយ​ស្រួល​រក​ទិញ​គ្រឿង​ផ្សំ​។ បង្អែម​​ប្រភេទ​នេះ ក៏​មាន​ការ​ពេញ​​​និយម​ ​តាម​ប្រទេស​​ក្បែរ​កម្ពុជា​ ដូច​ជា ថៃ​​ និង​ ឡាវ​ផង​ដែរ។ ជា​មួយ​វិធី​ធ្វើ​ងាយ​ៗ អ្នក​អាច​​សាក​ល្បង​ធ្វើ​តាម​វិធី​ខាង​ក្រោម៖

 

(​បង្អែម​សង់ខ្យា​ល្ពៅ សម្រាប់​​គ្នា​ ៤​ទៅ ៥ នាក់​​​)

 

គ្រឿង​ផ្សំ៖

  • ផ្លែ​ល្ពៅ ចំនួន​១
  • ស៊ុត ៤​គ្រាប់
  • ខ្ទិះ​ដូង ២០០​ មីលីលីត្រ
  • ស្ករ​ត្នោត ៣០០​ក្រាម
  • ម្សៅ​អង្ករ ២​ស្លាប​ព្រា​បាយ
  • អំបិល​ កន្លះ​ស្រាប​ព្រា​បាយ
  • ទឹក​កំបោរ​ស ១០០០​មីលីលីត្រ
  • ស្លឹក​តើយ ៣​ទៅ​៤​ សន្លឹក។

 

វិធី​ធ្វើ៖

  • យក​ល្ពៅ​ទៅ​លាង​ឲ្យ​ស្អាត រួច​​ចោះ​កាត់​ផ្នែក​​ខាង​លើ​ចេញ យក​​​​ស្នូល​សរសៃ​​និង​គ្រាប់​ចេញ​ឲ្យ​អស់ រួច​យក​ទៅ​ត្រាំ​ទឹក​កំបោរ​ស រយៈ​ពេល ២០ ទៅ​ ៣០ នាទី។

 

  • គោះ​បំបែក​ស៊ុត​​ក្នុង​ចាន​​គោម មួយ​ បន្ថែម​​អំបិល ខ្ទិះ​ដូង ម្សៅ​អង្ករ ស្ករ​ត្នោត រួច​​​​​យក​ដៃ​កាន់​ស្លឹក​តើយ​​ទៅ​កូរ​ឲ្យ​​ស្ករ​ត្នោត​​រលាយ។ យក​ស្បៃ​​ស្អាត​មួយ​មក​ច្រោះ​យក​តែ​ទឹក​​ រួច​ចាក់​​ចូល​ក្នុង​ ល្ពៅ។

 

  • ដាំ​ទឹក​ឲ្យ​ពុះ ដាក់​ចំហុយ​ល្ពៅ ទុក​រយៈ ៤០ ទៅ ៤៥ នាទី ឲ្យ​ឆ្អិន​ នោះ​អ្នក​នឹង​បាន​បង្អែម​សង់​ខ្យា​​​ល្ពៅ​ ឈ្ងុយ​ឆ្ងាញ់​មួយ ៕

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ ​​​​​​​whatrecipe

អត្ថបទថ្មី