របៀប​ច្នៃ​ម៉ូដ​ពី​អាវ​ចាស់​ឲ្យ​ទៅ​ជា​ម៉ូដ​ថ្មី​ ដែល​យុវវ័យ​កំពុង​ពេញ​និយម​

  • 2016-02-24 23:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​អាវ​ម៉ូដ​ចាស់ៗ​ហើយ​ពាក់​ដដែល​ៗ​ដែរ​​ឬ​ទេ? ចុះ​មាន​ធ្លាប់​គិត​ថា​ចង់​បោះ​ចោល​ ប៉ុន្តែ​ស្ដាយ​ដែរ​អត់?

 

អស់​បារម្ភ​ទៀត​ហើយ ​ប្រសិន​បើ​អ្នក​មាន​អាវ​ចាស់ៗ​ច្រើន​គួរ​តែ​កុំ​ទាន់​អាល​បោះ​ចោល​ណា ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ពី​របៀប​ច្នៃ​ម៉ូដ​អាវ​ខូវប៊យ​ដែល​ចាស់​ឲ្យ​ទៅ​ជា​ម៉ូដ​ថ្មី​ដែល​យុវវ័យ​កំពុង​ពេញ​និយម​ (Punk Style) ដែល​បង្ហាញ​ដោយ ចាង សៀងហៃ ជា​និស្សិត​នៅ​សកលវិទ្យាល័យ Limkokwing ។

 

សៀង​ហៃ ​ប្រាប់ Sabay ថា Punk Style ជា​ម៉ូដ​ដែល​យុវវ័យ​ចូល​ចិត្ត​ព្រោះ​ពេល​ពាក់​ចេញ​ទៅ​ខាង​ក្រៅ ​គឺ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ប្លែក​ខុស​ពី​គេ មាន​ទំនុក​ចិត្ត ខ្លាំង និង​មាន​អំណាច។ មិន​ពិបាក​ទេ​គ្រាន់​តែ​អ្នក​មាន​សម្ភារៈ​ខ្លះៗ​ដូចជា ម្ជុល​​ដេរ អំបោះ កន្ត្រៃ កន្លាស់​ដែក​តូចៗ ជា​ការ​ស្រេច។

 

ការ​ធ្វើ​បែប​នេះ​គឺ​ល្អ​សម្រាប់​យុវវ័យ​ដែល​ទំនេរ​ពី​ការងារ​សាលាហើយ​ចូល​ចិត្ត​ធ្វើ​​ការងារ​​កំប៉ិកកំប៉ុកមិន​ទំនេរ​ដៃ​​​ ហើយ​មួយ​ទៀត​សំខាន់​សម្រាប់​អ្នក​​ដែល​ចូល​ចិត្ត​ការ​ច្នៃ​ប្រឌិត​ប្លែកៗ ពី​របស់​ចាស់ៗ​ទៅ​ជា​របស់​ថ្មី​មួយ​ផ្សេង​ទៀត៖

 

 

 

 

វិធី​ធ្វើ​សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​

 

https://www.youtube.com/watch?v=SwJjEKFgzvY&feature=youtu.be

 

 

អត្ថបទ៖ សុខ​អូន