តារា​ជា​ច្រើន​ចូលរួម​ពិធី​ប្រគល់​ថវិកា​ជូន គន្ធបុប្ផា

  • 2016-02-26 00:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជា​ច្រើន​នាំ​គ្នា​ចូលរួម​ពិធី​ប្រគល់​ថវិកា ១០ ០០០ ដុល្លារ​អាមេរិក​បាន​ពី​មូលនិធិ​របស់​អតីត​តារា​សម្ដែង ស៊ុក សុភា និង​ភរិយា​ជូន​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា នា​រសៀល​នេះ។

 

តំណាង​មូលនិធិ SS Fundraiser លោក ផាត់ តារារ័ត្ន បាន​និយាយ​ថា ថវិកា​ទាំង​អស់​នេះ មួយ​ភាគ​ធំ​បាន​ពី​ការ​ប្រគំ​តន្ត្រី និង​មួយ​ចំណែក​ទៀត​ជា​ការ​បរិច្ចាគ​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​ការ​អំពាវនាវ​បន្ថែម​របស់​ប្ដី​ប្រពន្ធ ស៊ុក សុភា ក្នុង​នាម​ជា​ម្ចាស់​មូលនិធិ ដើម្បី​បង្គ្រប់​ចំនួន​កំណត់។ ដូច្នេះ​នាំ​ឱ្យ​ពិធី​ប្រគល់​មាន​ភាព​យឺតយ៉ាវ ទោះ​បី​ជា​ការ​ប្រគំ​តន្ត្រី​ត្រូវ​បាន​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ ២០១៥ យ៉ាង​ណា​ក្ដី។

 

ទោះ​បី​ជា​យ៉ាង​ណា លោក​បន្ត​ថា ក្រៅ​ពី​ជំនួយ​មក​ពី​មូលនិធិ ស៊ុក សុភា និង​ភរិយា ហើយ​នោះ​ក៏​មាន​ការ​ឧបត្ថម​​ថវិកាចំនួន​ ១ ០០០ ដុល្លារ​ផ្សេង​ទៀត​​ពី​​លោក សន វិជ្ជបុត្រ តារា​ចម្រៀងប្រចាំ​ផលិតកម្ម M ផង​ដែរ។ ហើយ​តារា​ចម្រៀង​រូប​នេះ កំពុង​មាន​គម្រោង​ចេញ​ទៅ​អូស្រ្តាលីនៅ​ខែ​មីនា​ខាង​មុខ​នេះ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ត​ទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទពេញនិយម