១គ្រាប់របស់ Griezmann ធ្វើ​ឲ្យ Real បាក់​មុខ​ចាញ់ Atletico នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង

  • 2016-02-28 16:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ក្រុម​រួម​ទីក្រុង​ ឬ Madrid derby ដំបូង​របស់​គ្រូ​បង្វឹក​ Zinedine Zidane របស់​ក្រុម Real Madrid បាន​ត្រឹម​ពាក្យ​បរាជ័យ​នៅ​ផ្ទះ​ខ្លួន​ឯង​​ក្រោម​ស្នាដៃ​របស់​ក្រុម​លោក Diego Simeone គឺ Atletico Madrid ដោយ​លទ្ធផល ១-០ ក្នុង​ពាន La Liga។

 

​ នៅ​៤៥​នាទី​ដំបូង​ក្រុម​ទាំង​ពីរ​សុទ្ធ​មាន​ឱកាស​ដូច​គ្នា ដោយ​ខាង​ស្ដេច​ស​វិះ​នឹង​រក​គ្រាប់​បាល់​បាន​ដោយ​ការ​ Free-Kick របស់​កីឡាករ Toni Kroos និង ​Ronaldo តែ​ខុស​ទី​បន្តិច​​ និង​ត្រូវ​អ្នក​ចាំ​ទី​ជួយ​បាន។ នៅ​ចុង​ម៉ោងតង់​ទី​១ Antoine Griezmann ​មាន​ឱកាស​រក​គ្រាប់​បាល់​ឲ្យ Atletico បាន​ទៅ​ហើយ​ បន្ទាប់​ពី​លេង​សហការ​យ៉ាង​ល្អ តែ​ត្រូវ​អ្នក​ចាំ​ទី Navas សង្គ្រោះ​បាន។

 

 

 

 

ឈាន​ដល់​តង់​ទី​២ នាទី​៥៣កីឡាករ​បារាំង Antoine Griezmann អាច​រក​គ្រាប់​បាល់​ឲ្យ​ Atletico ទាល់​តែ​បាន​ ក្រោយ​ការ​បញ្ជូន​ពី​ខ្សែ​ការពារ​ Filipe Luis ។ ១​គ្រាប់​នេះ​បាន​រក្សា​រហូត​ដល់​ចប់​៩០​នាទី។ ការ​ចាញ់​របស់ Real Madrid គឺ​កាន់​តែ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​១ Barcelona កាន់​តែ​​ឆ្ងាយ​​ ពោល​១២​ពិន្ទុ​ប្រសិន​បើ Barcelona ឈ្នះ Sevilla យប់​នេះ។

 

 

 

ប្រែសម្រយល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

​​​