លីតឺហួរ សប្បាយចិត្តដែលបានថតរឿងថ្មីជាមួយ Sammo Hung
- 2016-03-02 20:28:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីតឺហួរ សប្បាយចិត្តដែលបានថតរឿងថ្មីជាមួយ Sammo Hung
ចន្លោះមិនឃើញ
តារាសម្ដែងហុងកុងជើងចាស់ Sammo Hung (តាម៉ាប់) បានកាន់តំណែងជាអ្នកដឹកនាំក្នុងរឿងថ្មីមានចំណងជើងថា “The Bodyguard” ដែលមានតួសម្ដែងសុទ្ធតែតារាល្បីៗក៏ដូចជាមិត្តល្អផ្ទាល់ដូចជា Andy Lau ( លីតឺហួរ), Yuen Wah ,Karl Maka , Dean Shek និងTsui Hark ជាដើម។
ជាតួសម្ដែងនិងជាផលិតករម្នាក់ដែរក្នុងរឿងនេះ Andy Lau បានបង្ហាញអារម្មណ៍ពេញចិត្តដែលបានសហការជាមួយ Sammo Hung ថា៖"ខ្ញុំនឹងនៅក្បែរ Sammo រហូត ពេលដែលគេត្រូវការខ្ញុំ"។ ជាមួយគ្នានេះ តារាសម្ដែង Tony Leung ក៏បានធ្វើដំណើរទៅខេត្ត Hei Long Jiang ដើម្បីមើលការថតរបស់ពួកគេ ហើយ Sammoបាននិយាយថា៖"មិត្តល្អបានជួបជុំគ្នាថតរឿងជាមួយគ្នា។ វាពិតជាសប្បាយចិត្តនិងកម្របានជួបគ្នាណាស់"។
តាមពិតរឿង “The Bodyguard” ក៏ត្រូវមានការចូលរួមពីកំពូលតារាហុងកុង Jackie Chan ប៉ុន្តែដោយសារលោកមានបញ្ហាកូនប្រុសពាក់ព័ន្ធនឹងរឿងគ្រឿងញៀន ក៏សម្រេចដកខ្លួន។ រឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការនៅហុងកុងនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៦៕
ចុចអាន៖Chow Yun Fat និង លីតឺហួរជួបគ្នាសារជាថ្មីក្រោយរឿង “ស្ដេចល្បែង” ២៦ ឆ្នាំ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ asian-enews-portal