Rolls-Royce, 2014 BMW X5 ​, Jaguar XJ, Audi Q7 អង្រួន​ទី​ផ្សារ​ខ្មែរ

  • 2014-10-24 22:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ទំនើប​ៗ​ Rolls-Royce, 2014 BMW X5 ​, Jaguar XJ, ​និង​​ Audi Q7 ​កំពុង​​វាយ​លុក​ទីផ្សារ​​​​​នៅ​​កម្ពុជា។​ ​  

គេហទំព័រ​ Telegraph ​​​បាន​​សរសេរ​​ចំណង​ជើង​អត្ថបទ​​ធំៗ​ថា «Rolls-Royce ​បើក​ Showroom ​​ថ្មី​នៅ​ប្រទេស​​ដ៏​ក្រីក្រ​បំផុត​មួយ​លើ​​លោក​ គឺ កម្ពុជា​»។ ​ ទោះ​បី​ជា​បែប​ណា ​កាល​ពាក់​កណ្ដាល​ឆ្នាំ​​២០១៤​ ​​ក្រុមហ៊ុន​ Rolls-Royce បា​ន​កំណត់​គោល​ដៅ​សម្រាប់​លក់​រថយន្ត​ Rolls Royce គឺ​ចំពោះ​​​ទីផ្សារ​អតិថិជន​ជា​អ្នក​ជំនួញ​ធំៗ​ និង​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​​​នៅ​កម្ពុជា។ រថយន្ត Rolls Royce តម្លៃ​លក់​ចាប់​ផ្ដើម​ពី ៤៥ ម៉ឺន​ដុល្លារ​ និង​អាច​ឈាន​ដល់ ១ លាន ឬ ២ លាន​ដុល្លារ​​តាម​ការ​កុម្ម៉ង់​បន្ថែម​ពី​អតិថិជន។

 

 

 

 

បើ​ងាក​មក​កាន់​ក្រុម​ហ៊ុន​​ BMW វិញ​​ក៏​មិន​​ណយ​ដែរ។ ​​ ​2014 BMW X5 រថយន្ត​​ប្រណិត​​របស់​ក្រុមហ៊ុន BMW ដែល​ទើប​នាំ​ចូល​ស្រុក​ខ្មែរ​​ជាង​មួយ​ខែ​​លក់​ចេញ​អស់​ជាង ២០ គ្រឿង​​នៅ​​ទីផ្សារ​​កម្ពុជា។ ​ នេះ​បើ​តាម​ការ​អះអាង​របស់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Premium Auto។ ​ ​2014 BMW X5​ ​​ត្រូវ​បាន​​​បង្ហើប​​ឲ្យ​ដឹង​ថា​ មួយ​គ្រឿង​​​លក់​ក្នុង​តម្លៃ​ជាង ១៤ ម៉ឺន​ដុល្លារ។

 

 

 

រី​​ឯ​ ​​ក្រុម​ហ៊ុន ​RMA​ ​​​រឹត​​តែ​អង្រួន​​​ដល់​​ទីផ្សារ​ដោះដូរ​រថយន្ត​នៅ​កម្ពុជា​ទៀត។ ​ ស្វាគមន៍​ទីផ្សារ​ថ្មីថ្មោង​​​​​កាល​ខែ​កុម្ភៈ​ ​ដើម​ឆ្នាំ​២០១៤​ ​​ RMA ​បាន​បង្ហាញ​​រថយន្ត​ធុន​ប្រណិត​លំដាប់​ខ្ពស់​ Jaguar XJ ​ដែល​ជា​​​ស៊េរី​ដំបូង ​​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​ស្រុក​ខ្មែរ។ ​ ​​ចំណែក​​តម្លៃ​វិញ​​​​​​អាច​​​រក​ទិញ​បាន​សម្រាប់​អ្នក​មធ្យម​​រហូត​ដល់​អ្នក​មាន​ស្ដុកស្ដម្ភ​​​ប្រហែល​ចន្លោះ​ពី​ ៧​​ម៉ឺន​ដុល្លារ​​ ​ដល់​ជិត​​២០​ម៉ឺន​ដុល្លារ។

 

 

 

ដោយ​ឡែក​ ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស​ Audi អាល្លឺម៉ង់​បាន​បង្ហាញ​​​រថយន្ត​ស៊េរី​ថ្មី​មួយ​ទៀត​​​​កាល​ខែ​ កញ្ញា ​ថ្មីៗ​​​​នេះ​​​​​​គឺ​ Audi Q7 ម៉ូដែល​ឆ្នាំ​ ២០១៤។ ម៉ូដែល​នេះ​​ក៏​មាន​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​​ និង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មិន​អាច​មើល​រំលង​បាន។ ​ ម៉ូដែល​ Audi Q7​​ មាន​តម្លៃ​ខ្ទង់​ ១០​ ម៉ឺន​ដុល្លារ​គិត​ទាំង​ពន្ធ​នាំ​ចូល៕

 

 

 

 

ចុច​អាន ចំណុច​ពិសេសៗ​របស់ Audi Q7 ស៊េរី​ឆ្នាំ​ ២០១៤

 

ព័ត៌មាន​បច្ចេករិទ្យា​ច្រើន​ទៀត​ សូម​ចុច​​ត្រង់​នេះ...  

អត្ថបទ៖ ស្រណោះ