កុំកុំ​ ត្រូវ​ទិញ​ធានារ៉ាប់រង​នៅ​ពេល​សម្ដែង​ជាមួយ Mike Tyson

  • 2016-03-04 13:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ភាពយន្ត "Ip Man 3” ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ចិន​ដីគោក​នា​ពេល​ខាង​មុខ តារា​សម្ដែង Donnie Yen បាន​ចែក​រំលែក​ពី​សម្ពាធ​នៅ​ពេល​ធ្វើ​ការ​រួម​គ្នា​ជាមួយ​អ្នក​ប្រដាល់ Mike Tyson។

 

 

នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ទី០១ ខែ​មីនា​មុន​នេះ​នៅ​ទីក្រុង​ប៉េកាំង តារា​សម្ដែង Donnie Yen និង​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Mike Tyson បាន​ជួប​មុខ​គ្នា​សាជា​ថ្មី​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត "Ip Man 3”។ កំពូល​តារា​ក្បាច់​គុន កុំកុំ បាន​បង្ហើប​ពី​រឿង​ខ្លួន​ត្រូវ​ទិញ​ធានារ៉ាប់រង​នៅ​ពេល​ត្រូវ​ថត​រឿង​ជាមួយ Mike Tyson។ តារា​សម្ដែង​អាយុ ៥២ ឆ្នាំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​ពិត​ជា​រង​សម្ពាធ​ខ្លាំង​ណាស់​នៅ​ពេល​មិត្ត​រួម​ការងារ​គឺ​ជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​លំដាប់​ពិភពលោក។

 

“អ្នក​ណា​ក៏​ដឹង​​ដែរ​ថា​គាត់​គឺ​ជា​ជយលាភី​ពិភពលោក​ដែរ។ នៅ​ពេល​ត្រូវ​សម្ដែង​មួយ​ទល់​មួយ​ជាមួយ Mike ខ្ញុំ​តែងតែ​ត្រៀម​ដៃ​ទាំង​២​ដើម្បី​រង​ជានិច្ច។ សួរ​ថា​ខ្ញុំ​មាន​ខ្លាច​រង​របួស​ឬ​អត់? ប្រាកដ​ជា​មាន​ហើយ រឿង​ទី​១​ដែល​ខ្ញុំ​ធ្វើ​មុន​គេ​ក្រោយ​ពេល​សម្រេច​ចិត្ត​​ថត​រឿង "Ip Man 3” នោះ​គឺ​ទិញ​ធានារ៉ាប់រង។ ក្រោយ​មក​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​អ្នក​ដឹកនាំ​ក្បាច់គុន​ពី​ឈុត​ឆាក​របស់​ខ្ញុំ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​រង​របួស។ បើ​ទោះ​បី​ជា​គាត់​ជា​ជយលាភី​លេខ​១​ក៏​ពិត​មែន​តែ​គាត់​មិន​ទាន់​មាន​បទពិសោធន៍​សម្ដែង​ច្រើន​នោះ​ទេ នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច។ ខ្ញុំ​ខ្លាច​ក្រែង​តែ​គាត់​ភ្លេច​ថា​​នេះ​ជា​ការ​សម្ដែង​ហើយ​វាយ​ខ្ញុំ​មែន​ទែន"។ កុំកុំ​រំឭកឡើង​វិញ។

 

 

“Ip Man 3” នឹង​បង្ហាញ​មុខ​ទស្សនិកជន​ចិន​ដីគោក​នៅ​ថ្ងៃ​ទី ៤ ខែ​មីនា​នេះ៕

 

ចុចអាន៖​រ៉ូប​បុរាណ១៧ឈុត​​​ស្អាត​ឥត​ខ្ចោះ​របស់ Fan Bingbing ក្នុង​រឿង​​អ៊ូម៉ីនាង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing