ហេតុ​ផល​គ្រោះថ្នាក់​​ដែល​អ្នក​មិន​គួរ​​ប្រើ​សំឡី​ត្បារ​ដល់​ក្នុង​​​ត្រចៀក

  • 2016-03-04 19:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​​ William H. Shapiro អ្នក​​ជំនាញ​ផ្នែក​ត្រចៀក​ និង​ជា​​សាស្ត្រាចារ្យ​សកលវិទ្យាល័យ ឱសថសាស្ត្រ​​ក្រុង​​ញ៉ូវយក បាន​ឲ្យ​ដឹង​ថា ការ​​ប្រើ​សំឡី​ត្បារ​ត្រចៀករុក​ចូល​ដល់​រន្ធ​ត្រចៀក​គឺ​ជា​កំហុស​មួយ​​ ដែល​អាច​ធ្វើ​ឲ្យ​​សុខភាព​ត្រចៀក​របស់​អ្នក​មាន​បញ្ហា។ ដូច្នេះ​លោក​​ William ក៏​បាន​បង្ហាញ​​ការ​ណែនាំ​​ដូច​​​​ខាង​ក្រោម៖

 

- ​​​​​​​ការ​​រុក​សំឡី​ត្បារ​ចូល​ដល់​រន្ធ​​ត្រចៀក​​ ​គឺ​ដូច​ជា​រុញ​​សមាសធាតុ​លឿង​ដូច​ក្រមួន(​អាចម៍​ត្រចៀក)​មួយ​ចំនួន​​ចូល​ទៅ​​ប៉ះ​ស្បែក​ត្រចៀក​បណ្ដាល​ឲ្យ​​ឈឺ​ត្រចៀក។ សំឡី​ទាំង​នោះ​គឺ​ប្រើ​បាន​សម្រាប់​តែ​ការ​សម្អាត​បរិវេណ​ត្រចៀក​ខាង​ក្រៅ​ប៉ុណ្ណោះ។

 

  • ​​​​​​​​​​សមាសធាតុ​លឿង​ដូច​ក្រមួន(​អាចម៍​ត្រចៀក) គឺ​ជា​សារជាតិ​អាស៊ីត​មួយ ដូច​នេះ​វា​ជួយ​បង្ការ​​ត្រចៀក​ពី​សត្វ​ល្អិត​ផ្សេង​​ៗ​ចូល និង​​បង្ការ​កុំ​ឲ្យ​ជំងឺ​ផ្សិត​កើត​ក្នុង​ត្រចៀក។

  ​

  • ​​​​​​​​​អាចម៍​ត្រចៀក​ជួយ​​ទប់​កម្ទេចកំទី​​សក់ ធូលី​ និង​ស្បែក​ងាប់​​​ក្នុង​ត្រចៀក​របស់​អ្នក។ វា​នឹង​ធ្លាក់​មក​ក្រៅ​ដោយ​ឯក​ឯង​តាម​រយៈ​​សកម្មភាព​​ទំពា​និង​ ការ​ស្ងាប។

 

សរុប​សេចក្ដី​ជា​ចុង​ក្រោយ​លោក​​សាស្ត្រាចារ្យ​ William H. Shapiro បាន​​ឲ្យ​ដឹង​ថា ការ​​​មាន​​​អាចម៍​ត្រចៀក គឺ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​នោះ​ទេ តែ​បើ​មាន​បញ្ហា​ត្រូវ​សម្អាត គួរ​ស្វែង​រក​អ្នក​ជំនាញ ចៀសវាង​ការ​សម្អាត​ដោយ​ខ្លួន​ឯង។

 

យោង​តាម​គេហទំព័រ​សុខភាព​អាមេរិក entnet.org អ្នក​​គួរ​សម្អាត​អាចម៍​ត្រចៀក​ចេញ​លុះ​ត្រា​តែ​ពេល​មាន​អាការៈ​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល ណែន​ត្រចៀក ហ៊ឹង​ត្រចៀក​ និង​ស្ដាប់​មិន​សូវ​ច្បាស់ ដែល​បណ្ដាល​មក​ពី​ការ​កកណែន​របស់​អាចម៍​ត្រចៀក ៕

 

ចុចអាន៖ អ្នក​ជំនាញ​អង់គ្លេស៖​ ប្រើ​តែ​ខ្មៅ​ដៃ ក៏​អាច​បំបាត់​​​អាការៈ​ឈឺ​ក្បាល​បាន​ដែរ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ techinsider​​​​​

​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី