“The Mermaid" របស់ទិន ហ្វី បន្តដាក់បញ្ចាំង៣ខែទៀតក្រោយរកបាន៥០០លានដុល្លារ
- 2016-03-07 21:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“The Mermaid" របស់ទិន ហ្វី បន្តដាក់បញ្ចាំង៣ខែទៀតក្រោយរកបាន៥០០លានដុល្លារ
ចន្លោះមិនឃើញ
បើទោះបីជាទើបតែរបូតតំណែងលក់សំបុត្រលេខ១ចូលដៃ "Ip Man 3” ក៏ពិតមែន តែភាពយន្តថ្មីរបស់ស្ដេចកំប្លែងហុងកុង Stephen Chow នៅតែបន្តបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដដែល។
ក្រោយពេលដាក់បញ្ចាំងបានរយៈពេល ២៧ថ្ងៃ ភាពយន្ត "The Mermaid” របស់អ្នកដឹកនាំរឿង ទិន ហ្វី រកចំណូលបានជាង ៥០០លានដុល្លារអាមេរិកគិតតែនៅទីផ្សារចិនដីគោក។ កំណត់ត្រាថ្មីនេះទើបតែត្រូវបានប្រកាសនៅថ្ងៃទី ៥ខែមីនាមុននេះ ក្រោយពេលរឿងនេះរកបានថែម ៨,១៨ លានដុល្លារក្នុងកំឡុងពេល២៤ម៉ោងចុងក្រោយ និងធ្វើឲ្យភាពយន្តបែបកំប្លែងនេះរកបានសរុប ៣,៣ពាន់លានយាន់ (៥០២,៩ លានដុល្លារ)។ បើគិតទាំងនៅទីផ្សារអន្តរជាតិទៀត ចំណូលសរុបរបស់ "The Mermaid” នៅពេលនេះបានកើនដល់ ៥១៦,៥ លានដុល្លារ។ ទន្ទឹមនឹងគ្នានេះដែរ រដ្ឋាភិបាលចិនក៏ទើបតែអនុញ្ញាតឲ្យ "The Mermaid” បន្តដាក់បញ្ចាំងថែមរយៈពេល៣ខែទៀត នេះមានន័យថា ភាពយន្តនេះនឹងបន្តចាក់បញ្ចាំងរហូតដល់ខែឧសភា។ គេជឿជាក់ថាក្នុងរយៈពេល ៣ខែខាងមុខ ខ្សែភាពយន្តរបស់ Stephen Chow នឹងបន្តបំបែកកំណត់ត្រាជាច្រើនទៀត។
ស្របជាមួយនឹងជោគជ័យដ៏មិនគួរឲ្យជឿរបស់ "The Mermaid”, “The Monkey King 3D 2” រកបាន ១៨២ លានដុល្លារក្រោយ ២៧ថ្ងៃ។ "ស្ដេចល្បែង ៣" រកបាន ១៧០ដុល្លារក្រោយ ២៧ថ្ងៃ និង "Kung Fu Panda 3” រកបាន ១៥០លានដុល្លារក្រោយ ៣៧ថ្ងៃ។ បើតាម Xinhua ចំណូលសរុបក្នុងខែកុម្ភៈរបស់វិស័យភាពយន្តចិនគឺ ១,០៥ពាន់លានដុល្លារ ខ្ពស់ជាងនៅអាមេរិកប្រមាណ ២០០លានដុល្លារ៕
ចុចអាន៖“Ip Man 3” របស់កុំកុំ ដណ្ដើមតំណែងលេខមួយពី “The Mermaid” របស់ទិនហ្វី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing