“The Mermaid" របស់​ទិន ហ្វី បន្ត​ដាក់​បញ្ចាំង​៣​ខែ​ទៀត​ក្រោយ​រក​បាន៥០០​លាន​ដុល្លារ

  • 2016-03-07 21:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​ទើប​តែ​របូត​តំណែង​លក់​សំបុត្រ​​លេខ​១​​ចូល​ដៃ "Ip Man 3” ក៏​ពិត​មែន តែ​ភាពយន្ត​ថ្មី​របស់​ស្ដេច​កំប្លែង​ហុងកុង Stephen Chow នៅ​តែ​បន្ត​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដដែល។

 

 

ក្រោយ​ពេល​ដាក់​បញ្ចាំង​បាន​រយៈពេល ២៧ថ្ងៃ ភាពយន្ត "The Mermaid” របស់​អ្នក​ដឹកនាំ​រឿង ទិន ហ្វី​ រក​ចំណូល​បាន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​គិត​តែ​នៅ​ទីផ្សារ​ចិន​ដីគោក។ កំណត់​ត្រា​ថ្មី​នេះ​ទើប​តែ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៥​ខែ​មីនា​មុន​នេះ ក្រោយ​ពេល​​រឿង​នេះ​រក​បាន​ថែម ៨,១៨ លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​២៤​ម៉ោង​ចុង​ក្រោយ និង​ធ្វើ​ឲ្យ​ភាពយន្ត​បែប​កំប្លែង​នេះ​រក​បាន​សរុប ៣,៣​ពាន់​លាន​យាន់ (៥០២,៩ លាន​ដុល្លារ)។ បើ​គិត​ទាំង​នៅ​​ទី​ផ្សារ​អន្តរជាតិ​ទៀត ចំណូល​សរុប​របស់ "The Mermaid” នៅ​ពេល​នេះ​បាន​កើន​ដល់ ៥១៦,៥ លាន​ដុល្លារ។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​ក៏​ទើប​តែ​អនុញ្ញាត​ឲ្យ "The Mermaid” បន្ត​ដាក់​បញ្ចាំង​ថែម​​រយៈពេល​​៣​ខែ​ទៀត នេះ​មាន​ន័យ​ថា ភាពយន្ត​នេះ​នឹង​​បន្ត​ចាក់​បញ្ចាំង​រហូត​ដល់​ខែ​ឧសភា។ គេ​ជឿជាក់​ថា​ក្នុង​រយៈពេល ៣​ខែ​ខាង​មុខ ​ខ្សែភាពយន្ត​របស់ Stephen Chow នឹង​បន្ត​បំបែក​កំណត់​ត្រា​ជា​ច្រើន​ទៀត។

 

 

ស្រប​ជាមួយ​នឹង​ជោគជ័យ​ដ៏​មិន​គួរ​ឲ្យ​ជឿ​របស់ "The Mermaid”, “The Monkey King 3D 2” រក​បាន ១៨២ លានដុល្លារ​ក្រោយ ២៧​ថ្ងៃ។ "ស្ដេច​ល្បែង ៣" រក​បាន ១៧០​ដុល្លារ​ក្រោយ ២៧​ថ្ងៃ និង "Kung Fu Panda 3” រក​បាន ១៥០​លាន​ដុល្លារ​ក្រោយ ៣៧​ថ្ងៃ។ បើ​តាម Xinhua ចំណូល​សរុប​ក្នុង​ខែ​កុម្ភៈ​​របស់​វិស័យ​ភាពយន្ត​ចិន​គឺ ១,០៥ពាន់​លាន​ដុល្លារ ខ្ពស់​ជាង​​នៅ​អាមេរិក​ប្រមាណ ២០០​លាន​ដុល្លារ៕

 

ចុចអាន៖“Ip Man 3” របស់​កុំកុំ ដណ្ដើម​តំណែង​លេខ​មួយ​ពី “The Mermaid” របស់​ទិនហ្វី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទពេញនិយម
អត្ថបទថ្មី