MSX ស៊េរី ០១៦ រូបរាងកាន់តែប្លែក លេងបំពង់ស៊ីម៉ាំងថ្មី តម្លៃជាង ៣ពាន់ដុល្លារ
- 2016-03-07 22:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
MSX ស៊េរី ០១៦ រូបរាងកាន់តែប្លែក លេងបំពង់ស៊ីម៉ាំងថ្មី តម្លៃជាង ៣ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រោយមិត្តយុវវ័យបានទន្ទឹងរង់ចាំដ៏យូរ ពេលនេះ MSX 125 SF ស៊េរី ២០១៦ បានមកដល់ទីផ្សារស្រុកខ្មែរហើយ ដោយដាក់លក់តម្លៃ ៣០០០ដុល្លារ។
MSX 125SF ស៊េរីថ្មីនេះមានទំហំម៉ាស៊ីន 125cc ហើយរូបរាងត្រូវបានរចនាប្លែកពីស៊េរី MSX ទូទៅ ដោយផ្នែកធុងសាំងមានរាងជ្រុង កែបខ្ពស់ អំពូលប្រភេទ LED រីឯបំពង់ស៊ីម៉ាំងស្ថិតនៅដាច់ផ្នែកខាងក្រោមនៃកែប ដែលមើលមួយភ្លែតស្រដៀងនឹង Kawasaki Z125 បើមើលពីចំហៀង។
បើតាមម្ចាស់ហាងលក់ម៉ូតូ ទួត សីហា នៅម្តុំគិរីរម្យបាន ឱ្យដឹងថា MSX ស៊េរី ០១៦ នេះទើបចេញលក់ពីម្សិលមិញតែប៉ុណ្ណោះ ដោយមានបួនពណ៌សម្រាប់ជ្រើសរើស មាន ពណ៌ក្រហម-ប្រផេះ ស-ប្រផេះ និងលឿង-ប្រផេះ និងប្រផេះដិត។
លោក សីហា ថា ហាងលោកដាក់លក់ MXS 125SF ស៊េរីថ្មីនេះចំនួនជាង ១០គ្រឿងបណ្ដោះអាសន្ន ហើយមកទល់ពេលនេះលក់ដាច់អស់ ៣គ្រឿង៕
អត្ថបទ៖ ប៉ែត ផាន់និត