ចំណុច​​មួយ​ចំនួន​សម្រាប់​អ្នក​ចង់​ទិញ​​ម៉ូតូ​ធំ​ គួរ​តែ​ដឹង​

  • 2016-03-10 21:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​និយម​ប្រើប្រាស់​​ប្រភេទ​ម៉ូតូ​ធំ​របស់​យុវវ័យ​សម័យ​ថ្មី​មាន​ការ​កើន​ឡើង​ជា​ខ្លាំង​។​ ​ប៉ុន្តែ​ក្នុង​នោះ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ ​លើក​ឡើង​ថា​ពួក​គេ​តែង​តែ​ជួប​នូវ​បញ្ហា​នៃ​ការ​បញ្ជា​ ​និង​សុវត្ថិភាព​នានា​ជា​មួយ​ម៉ូតូ​របស់​ពួក​គេ​។​ ​ដូច​នេះ​ហើយ​ ​Sabay​ ​សូម​បង្ហា​ញ​នូវ​ចំណុច​មួយ​ចំនួន​ដែល​អ្នក​ចង់​ទិញ​ម៉ូតូ​ធំ​គួរ​តែ​ដឹង​៖​

 

១.​ ត្រូវ​ដឹង​ថា​ម៉ូតូ​ធំ​ប្រភេទ​ណា​ដែល​អ្នក​ត្រូវ​ការ​។​ ​ព្រោះ​ម៉ូតូ​ធំ​មាន​បែង​ចែង​ជា​ច្រើន​ប្រភេទ​ដូច​ជា​ Cruisers, Sportbikes, Touring និង Dual Sport។

 

 

២.​ ​គួរ​ជ្រើសរើស​ម៉ូតូ​ដែល​មាន​ម៉ាស៊ីន​ធំ​ល្មម​ ​ដែល​សមាមាត្រ​គ្នា​ជា​មួយ​មាឌ​របស់​អ្នក​។​ ​ព្រោះ​ថា​បើ​ម៉ាស៊ីន​ម៉ូតូ​ធំ​ពេក​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​បញ្ជា​ពេល​បើកបរ​។​ ​គួរ​ប្រើ​ម៉ូតូ​ម៉ាស៊ីន​ចន្លោះ​ពី​ ២៥០ ទៅ៣០០cc សម្រាប់​អ្នក​មាន​មាឌ​តូច​មធ្យម និងអាចលើសពីនេះសម្រាប់​អ្នកមានមាឌធំ​។​

 

 

៣.​ ​ជ្រើស​ម៉ូតូ​ធំ​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​សំបូរ​បែប​ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ជា​ពិសេស​ប្រព័ន្ធ​ហ្រ្វាំង​ ABS​។​ ​លើស​ពីនេះ ​អ្នក​គួរ​ប្រើ​ប្រភេទ​ម៉ូតូ​ធំ​ដែល​មាន​មុខ​ងារ​ទប់​លំនឹង​សម្រាប់​ពេល​បើកបរ​ក្នុង​ស្ថាន​ភាព​ផ្លូវ​រអិល​ផង​ដែរ​។​

 

៤.​ ​គួរ​ដឹង​ថា​ម៉ូតូ​ធំ​ដែល​អ្នក​ចង់​ទិញ​នោះ​សម្បូរ​គ្រឿង​បន្លាស់​ដែរ​ឬ​ទេ​​ ​ព្រោះ​​មិន​ថា​ម៉ូតូ​នោះ​មាន​តម្លៃ​ប៉ុណ្ណា​ទេ​វា​គឺ​ត្រូវ​តែ​មាន​ការ​ជួសជុល​ប្ដូរ​គ្រឿង​ជា​មិនខាន​ក្រោយ​អ្នក​ប្រើ​មួយ​រយៈ​៕

 

អានបន្តយុវជន​ខ្លះ​ មាន​ចំណូលចិត្ត​ លេង​ម៉ូតូ​ធំ   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​consumerreports

អត្ថបទថ្មី