អវយវៈ សិប្បនិមិត្តផលិតក្នុងស្រុក ផ្ដល់ក្ដីសង្ឃឹម ដល់ជនពិការកម្ពុជារាប់ពាន់នាក់
- 2016-03-11 00:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អវយវៈ សិប្បនិមិត្តផលិតក្នុងស្រុក ផ្ដល់ក្ដីសង្ឃឹម ដល់ជនពិការកម្ពុជារាប់ពាន់នាក់
ចន្លោះមិនឃើញ
ជនដែលបាត់បង់កាយសម្បទានៅកម្ពុជា ជាធម្មតាពុំទទួលបានព័ត៌មាន ដូចមនុស្សទូទៅនោះទេ តួយ៉ាង ដូចជា សកម្មភាពរើសអើង សកម្មភាពកម្សាន្ត ឬកីឡាជាដើម ដូច្នេះការបង្កើតអវយវៈ សិប្បនិមិត្តក្នុងស្រុកជាមធ្យោបាយដ៏ល្អសម្រាប់ជួយដល់ជនពិការ ហើយក៏ជាក្ដីសង្ឃឹមថ្មីសម្រាប់ពួកគាត់ ផងដែរ។
អ្នកស្រី ជួន សារត្ន័ ជាប្រធានផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសផលិតអវយវៈ សិប្បនិមិត្ត និងរណបកម្ពុជា បានលើកឡើងថា ដើម្បីឲ្យជនពិការមានភាពងាយស្រួល ក្នុងការទទួលបានព័ត៌មានពេញលេញ និង មានឱកាសអាចបម្លាស់ទីដូចបុគ្គលធម្មតាបាន ពោលគឺអាចប្រកបរបរចិញ្ចឹមជីវិត ឬធ្វើសកម្មភាពផ្សេងៗបាន ខាងគ្លីនិកស្ដារលទ្ធភាពកម្មមានផ្ដល់ជូននូវអវយវៈ សិប្បនិមិត្តដោយឥតគិតថ្លៃ ដែលរបស់ទាំងអស់នោះផលិតនៅក្នុងស្រុក។
អ្នកស្រីបានបន្តទៀតថា ការផលិតអវយវៈ សិប្បនិមិត្តនេះ មិនមែនផលិតដោយខ្លួនឯងទាំងអស់នោះទេ ពោល គឺតែផ្នែកណាមួយប៉ុណ្ណោះដូចជា បំពង់ជើងជ័រ ប្រអប់ដៃជ័រ ស្បែកសម្រាប់ទ្រាប់លើបំពង់ជ័រ នៃប្រអប់ជើង ឬ ជង្គង់ជាដើម។ ដោយឡែកសម្រាប់ជើងទម្រជាដែក ឬ សារធាតុស៊ីលីកូន អាចបញ្ជាទិញពីក្រៅប្រទេស ឬទទួលបានតាមរយៈដៃគូសហការ ដែលនៅតាមបណ្ដាប្រទេសប៉ែកអឺរ៉ុប ជាដើម។
ជាក់ស្ដែងកាលពីពេលថ្មីៗ នេះខាងអង្គការសង្គមស៊ីវិលក៏បានលើកទឹកចិត្តឲ្យច្បាប់ថ្មី ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីផ្ដល់លក្ខណៈងាយស្រួលដល់ជនពិការផងដែរ។
សូមទស្សនាវីដេអូ អវយវៈ សិប្បនិមិត្តដែលបង្កើតនៅក្នុងស្រុក
អត្ថបទ៖ រក្សា
រូបថត៖ ទូរសព្ទដៃ